មន្ត្រីការពារជាតិអាមេរិក ស្នើរឲ្យកោះតៃវ៉ាន់បង្កើនមូលនិធិការពារជាតិ

ចែករំលែក៖

សហរដ្ឋអាមេរិក៖ មន្ត្រីការពារជាតិអាមេរិក បានស្នើរដល់កោះតៃវ៉ាន់ ឲ្យបង្កើនមូលនិធិការពារជាតិ​​ដើម្បីធ្វើឲ្យកម្លាំង ការពារប្រទេសនេះកាន់តែខ្លាំង​ជាងមុនទប់ទល់និងការគំរាមកំហែងពីប្រទេសចិន។

មានប្រសាសន៍នៅក្នុង កិច្ចប្រជុំស្តីពីពាណិជ្ជកម្ម អាមេរិក តៃវ៉ាន់  ដែលរៀបចំឡើងនៅទីក្រុង​ Annapolis ​រដ្ឋ ម៉ារីឡែន  លោក​ David Helvey ​ជំនួយការរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ទទួលបន្ទុកអាស៊ី បានបញ្ជាក់ថា  ចិនកំពុងព្យាយាម ធ្វើឲ្យកោះតៃវ៉ាន់ស្ថិតនៅឯកោលើឆាកអន្តរជាតិ  និងបង្កើនសកម្មភាពយោធានៅជុំវិញកោះតៃវ៉ាន់ ។ទាំងនោះហើយធ្វើឲ្យការខិតខំរបស់កោះតៃវ៉ាន់ ត្រូវធ្លាក់ចុះ​ លើកលែងតែការបង្កើនមូលនិធីការពារជាតិ ទើប អាច បន្តទប់ទល់ជាមួយចិនបាន ។

លោកបន្តទៀតថា តៃវ៉ាន់ចាំបាច់ត្រូវតែបង្កើនសមត្ថភាពការពារ​ ដោយបំពាក់សព្វាវុធទំនើប ៗ ក្នុងនោះមាន យន្តហោះចម្បាំង  យន្តហោះទម្លាក់គ្រាប់ រយៈចម្ងាយឆ្ងាយ។ នៅពេលនេះចិនកំពុងតែបំផ្លាញ ទម្រង់មិនប្រើប្រាស់យោធាដែលមាន មកតាំងពី ឆ្នាំ​១៩៤៩។

ការបង្កើនមូលនិធិរបស់តៃវ៉ាន់ នឹងធ្វើឲ្យអាមេរិក ទទួលបានផលប្រយោជន៍ច្រើនជាងគេ ដោយអាមេរិក បានលក់អាវុធជាច្រើនទៅឲ្យកោះតៃវ៉ាន់ ។ជាមួយគ្នានោះអាមេរិក និងប្រើប្រាស់កោះតៃវ៉ាន់ដើម្បីទប់ទល់ជាមួយចិន ក្នុងពេលដែលចិន បង្កើនសមត្ថភាពយោធា កាន់តែខ្លាំងឡើង គំរាមកំហែងដល់មហាអំណាចទីមួយអាមេរិក ។

កន្លងមកប្រធានាធិបតីអាមេរិក បានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូជាមួយរុស្ស៊ី ដោយសារតែចិន ។ អាមេរិក បានបញ្ជាក់ថា ចិន មានសេរីភាពនៅក្នុងការផលិត អាវុធ ចំណែកអាមេរិកត្រូវចងជាប់ដោយសន្ធិសញ្ញា អាវុធដែលហួសសម័យនោះ។

ការដកខ្លួនចេញពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ INF ​ដើម្បីទប់ទល់ជាមួយចិន នោះនឹងបង្ករឲ្យពិភពលោក ប្រឈមនិងវិបត្តិជាទ្រង់ទ្រាយធំ ឈានដល់សង្គ្រាម លោកលើកទី​៣ ។

 បន្ទាប់ពីប្រធានាធិបតី​អាមេរិក​លោក ដូណាល់​ ត្រាំ ព្រមានដក​ទីក្រុងវ៉ាស៊ីនតោន ចេញពី​កិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរ Intermediate-Range Nuclear Forces Treaty (INF) ជាមួយរុស្ស៊ី អតីតមន្ត្រីជាន់​ខ្ពស់អាមេរិក និងអ្នកជំនាញ បានព្រមាន​ជាបន្តបន្ទាប់ថា សង្រ្គាមអាចនឹងផ្ទុះឡើង។ តើសង្រ្គាម​លោកលើកទី ៣ អាចនឹងផ្ទុះ​ឡើងដែរ ឬទេ?

* តើសង្រ្គាមរវាង​សហរដ្ឋអាមេរិក និងចិន អាចនឹងផ្ទុះឡើង​នៅរយៈពេលពី ១០ ទៅ ១៥ឆ្នាំខាងមុខ?

ការព្រមានបែបនេះ​ធ្វើឡើងដោយអតីត​មេបញ្ជាការអាមេរិក​ ប្រចាំតំបន់អឺរ៉ុប លោក ប៊ិន ហូដស៍ (Ben Hodges) នាឱកាសដែល​បានចូលរួមក្នុង​វេទិកាសន្តិសុខ ​ក្នុងទីក្រុងវ៉ាសូវី ប្រទេសប៉ូឡូញ កាលពីសប្ដាហ៍មុន។ លោក Hodges បានជម្រុញឱ្យបណ្ដា​ប្រទេសអឺរ៉ុបទាំងអស់ ពង្រឹងសមត្ថភាព​យោធារបស់ខ្លួន ដោយសារតែ​សហរដ្ឋអាមេរិកមិនអាច​ការពារពួកគេ ខណៈកំពុងប្រឈមមុខ​ជាមួយចិន និងរុស្ស៊ី​ផងក្នុងពេលតែមួយ​បានឡើយ។

«សហរដ្ឋអាមេរិក​ត្រូវការសម្ព័ន្ធមិត្តអឺរ៉ុបដែលរឹងមំា… ហើយខ្ញុំគិតថា នៅរយៈពេល ១៥ឆ្នាំ

ខាងមុខ សង្រ្គាមជាមួយចិន​អាចនឹងផ្ទុះឡើងដោយជៀស​មិនរួចក៏ថាបាន»។ នេះគឺជាការលើក​ឡើងរបស់​លោក Ben Hodges។

* តើចិនកំពុងត្រៀមខ្លួន​សម្រាប់​សង្រ្គាម?

ខណៈកំពុងមាន​ភាពតានតឹងនៅក្នុងតំបន់​ជាមួយសហរដ្ឋអាមេរិក ជាពិសេសនៅ​តំបន់សមុទ្រ​ចិនខាងត្បូង ប្រធានាធិបតី​ចិន​លោក ស៊ី ជិនពីង កាលពីសប្ដាហ៍មុន បានប្រាប់យោធាចិនទាំងអស់ឱ្យត្រៀមខ្លួនសម្រាប់សង្រ្គាម។ លោក ស៊ី បានគូស​បញ្ជាក់ប្រាប់​យោធា ទទួលបន្ទុក​រក្សាស្ថេរភាព​ នៅតំបន់សមុទ្រចិនខាងត្បូង​ដូច្នេះថា «​យើងត្រូវតែពង្រឹង និងបង្កើន​សមយុទ្ធបែបប្រយុទ្ធ សមយុទ្ធរួមគ្នា និង​សមយុទ្ធប្រឈមមុខដាក់គ្នា ដើម្បីពង្រឹងសមត្ថភាព​យោធារបស់យើង និងត្រៀមខ្លួន​សម្រាប់​សង្រ្គាម»។

* តើរុស្ស៊ីក៏កំពុងត្រៀមខ្លួន​សម្រាប់សង្រ្គាមដែរ​ឬ?

នាយកនៃនាយកដ្ឋាន​មិនរីកសាយអាវុធ និងគ្រប់គ្រងអាវុធ​នៃក្រសួងបរទេសរុស្ស៊ី លោក អាន់ដ្រៃ បេលួសូវ (Andrey Belousov) បានអះអាងថា ទីក្រុងម៉ូស្គូ​កំពុងត្រៀមខ្លួន​សម្រាប់​សង្រ្គាម ហើយការលើក​ឡើងបែបនេះ ជាការឆ្លើយតប​ទៅនឹងការអះអាង​របស់ទីក្រុង​វ៉ាស៊ីនតោន ដែលថា រុស្ស៊ីកំពុង​ត្រៀមខ្លួន​សម្រាប់​សង្រ្គាម។ «នៅក្នុងកិច្ច​ប្រជុំនាពេលថ្មីៗ​នេះ សហរដ្ឋអាមេរិក​បានសន្មត់ថា រុស្ស៊ីកំពុង​ត្រៀមខ្លួន​សម្រាប់​សង្រ្គាម… ពិតណាស់ យើងពិត​ជាកំពុងត្រៀមខ្លួន​សម្រាប់សង្រ្គាម ហើយនេះជាអ្វី​ដែលខ្ញុចង់​និយាយ»។ នេះបើតាម លោក Belousov។

* តើតួកគី និងក្រិក ព្រមានអំពីសង្រ្គាម​ដាក់គ្នាទៅវិញទៅមក?

លោក យីជីត ប៊ូឡុត (Yigit Bulut) ដែលជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតី​តួកគីលោក អឺដូហា្កន់ បានកត់សម្គាលថា តួកគី​បានត្រៀមខ្លួន​រួចជាស្រេច ដើម្បីទប់ទល់នឹងការ​ឈ្លានពានរបស់ក្រិក ហើយក្រិកអាច​នឹងរងគ្រោះធ្ងន់ធ្ងរ​ត្រឹមរយៈពេល​តែបី ឬបួនម៉ោង​ប៉ុណ្ណោះ បើហ៊ានធ្វើ​សង្រ្គាមប្រឆាំង​នឹងតួកគី។

លោក Bulut បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «ក្រិកអាច​នឹងត្រូវប្រឈមមុខ​នឹងគ្រោះ​មហន្តរាយ ត្រឹមតែរយៈពេលបី​ទៅបួនម៉ោង បើសិនហ៊ានធ្វើសង្រ្គាម​ប្រឆាំងនឹង​តួកគី»។ ការលើក​ឡើងបែបនេះ​របស់លោក Bulut ធ្វើឡើង បន្ទាប់ពីឧប្បដិហេតុ​មួយផ្ទុះឡើងរវាង​នាវាចម្បាំងក្រិក និងនាវា​ស្រាវជ្រាវ និងរុករករបស់​តួកគីនា​ពេលថ្មីៗ​នេះ៕

ម៉ែវ សាធី

 

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print