រឿង “កូនក្រក”កំពុងទទួលបានការចាប់ អារម្មណ៍ពីទស្សនិកជនមុនចាក់បញ្ចាំង

ចែករំលែក៖

ភ្នំពេញ៖ ភាពយន្តខ្នាតធំថ្មីរបស់ផលិត កម្ម LD Picture រឿង”កូនក្រក” កំពុងផ្ទុះការចាប់អារម្មណ៍លង់ខ្លាំងពីទស្សនិកជនមុនពេលចាក់បញ្ចាំង និងបន្ទាប់ពីឈុត ឆាកសាហាវៗមួយចំនួន នៃខ្សែភាពយន្តនេះត្រូវបណ្តាញសង្គមហ្វេសប៊ុក និងYou tube ដាក់បម្រាមមិនឲ្យចាក់ផ្សាយនោះ។

អបិជំនឿលើមន្តអាគមនៃការចិញ្ចឹម កូនក្រកក្នុងសង្គមខ្មែរ និងប្រទេសជិតខាង នោះ បានក្លាយទៅជាប្រធានបទជជែក វែកញែកពីអ្នកមានជំនឿជាបន្តបន្ទាប់។ រឿងកូនក្រកនេះក៏ធ្លាប់ផ្ទុះកក្រើកក្នុងសង្គមខ្មែរអំឡុងប្រមាណ១៩ឆ្នាំមុន ពោលគឺ ករណីមេចោរចាប់ជំរិតល្បីឈ្មោះដែលគេហៅថា អារ៉ាស្មាច់ នៅតែធ្វើឲ្យមហាជនជាច្រើនមានការខ្លាចរអានៅឡើយ ព្រោះតែ អារ៉ាស្មាច់ ប្រើមន្តអាគមកូនក្រក។

ខ្សែភាពយន្តនេះគឺជាស្នាដៃដឹកនាំ សម្តែងរបស់តារាកំប្លែង នាយ ពាក់មី ដែលគេដឹងថា ផលិតកម្ម LD Picture បានសម្រិតសម្រាំង និងចំណាយដើមទុនយ៉ាងច្រើនក្រាស់ក្រែលដើម្បីផលិតខ្សែ ភាពយន្តនេះ ដែលមាន ឈុត ឆាកភ័យរន្ធត់ បាញ់ប្រហារ និងកំប្លែងលាយបញ្ចូលគ្នា។ តាមរយៈឈុតខ្លី(Trailer)របស់ខ្សែភាព យន្តរឿង “កូនក្រក” នេះទទួលបានការ ចាប់អារម្មណ៍ច្រើន រហូតមានការបញ្ចេញមតិយោបល់ជាច្រើនជុំវិញខ្សែភាពយន្ត មួយនេះ។ កាន់តែចាប់អារម្មណ៍ខ្លាំងទៀតក្រោយពេលដែលខ្សែភាពយន្តនេះបាន បង្ហាញពីទិដ្ឋភាពទេសភាព និងឈុតឆាក មួយចំនួននៅក្នុងខ្សែភាពយន្តនេះ។

រោងភាពយន្តក្នុងស្រុកជាច្រើនបាន សម្រុកក្នុងការផ្សព្វផ្សាយខ្សែភាពយន្តនេះផងដែរ ដែលកាលបរិច្ឆេទនៃការចាក់បញ្ចាំងនេះគឺនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាង មុខនេះ។ គេរំពឹងថា ខ្សែភាពយន្តរឿង “កូនក្រក” នេះនឹងក្លាយជាខ្សែភាពយន្តលេចធ្លោនៅចុងឆ្នាំនេះផងដែរ។

គួរបញ្ជាក់ដែរថាជំនឿលើកូនក្រកក្នុងសង្គមខ្មែរគឺកើតមានឡើងជាយូរលង់មកហើយដែលអ្នកមានជំនឿជឿថាតួនាទី របស់កូនក្រកគឺខ្សឹបខ្សៀវដាក់ត្រចៀកឪពុករបស់វាឲ្យដឹងមុនពេលមានហេតុការណ៍អ្វីមួយនឹងកើតមានឡើងនៅពេលខាងមុខ។

កូនក្រកបានពីការសម្លាប់ប្រពន្ធវះពោះដើម្បីយកកូនក្នុងផ្ទៃមិនទាន់ដល់ថ្ងៃប្រសូត យកមកឆ្អើរដោយយកខ្សែអំបោះប្រាំពីរ សរសៃរុំព័ទ្ធជុំវិញជាមួយការសូត្រមន្តអា គមគាថា។ប្តីបាននាំយកកូនដែលឆ្អើក្រៀមនេះមកលាបធ្យូងនិងខ្មុម្រ័ក្សណ៍ហើយ ដើម្បីបិទបាំងកុំឲ្យគេទាំងឡាយឃើញ។ ប្តីនោះបានដេរភ្ជាប់កូនក្រកទាំងនោះដាក់ក្នុងកូនថង់មួយដែលវាមិនអាចចេញទៅណាបាន៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print