កំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និង កម្លាំងអាវុធហត្ថផ្ទៃប្រទេស ធ្វើការឃាត់ខ្លួន បន្ទាប់ពីម្តាយនិងកូនបានដាក់ពាក្យប្តឹង ទៅសមត្ថកិច្ចអាវុធហត្ថផ្ទៃប្រទេស ពីបទរំលោកសេពសន្ទវៈកូនស្រីរបស់ខ្លួនជាញឹកញាប់ ។ ការឃាត់ខ្លួន នេះគឺធ្វើឡើងកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅភូមិជ្រលងកក់ ឃុំក្រាំងលាវ ស្រុករលាប្អៀខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចកងរាជអាវុធហត្ថកំពង់ឆ្នាំងបានអោយដឹងថា ជនសង្ស័យដែលត្រូវជាឳពុក ដែលសមត្ថកិច្ចឃាត់ខ្លួនមនេះ មានឈ្មោះ ឯល វន្ថា(ហៅឡោក គឹមលាង)ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរយោធាចូលនិវត្តន៍ រស់នៅភូមិឃុំកើតហេតុ ។
សមត្ថកិច្ចបានអោយដឹងថា កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ជនសង្ស័យជាឪពុកបង្កើតចាប់រំលោភកូនស្រីរបស់ខ្លួនដែលមានអាយុទើបតែ១០ឆ្នាំ បានសម្រេច ។ ដោយទ្រាំនិងទង្វើស្មោគគ្រោកនេះមិនបាន រហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ក្មេងស្រីរងគ្រោះបានប្រាប់រឿងរ៉ាវទាំងនេះទៅម្តាយរបស់ខ្លួន ក្រោយពីដឹងដំណឹងនេះភ្លាម ម្តាយបាននាំកូនស្រីទៅស្ថានីយវិទ្យុអេប៊ីស៊ី ដើម្បីសុំជួយអន្តរាគមន៍ ។ ក្រោយពីបានដំណឹងនេះ វិទ្យុអេប៊ីស៊ីបាន ជូនដំណឹងនេះ ទៅអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៩ ខែតុលា ទើបកម្លាំងអាវុធហត្ថផ្ទៃប្រទេសហការជាមួយកម្លាំងអាវុធខេត្តកំពង់ឆ្នាំងធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី៣០ តុលា ទើបកម្លាំងបានចុះធ្វើការឃាត់ខ្លួនជនសង្ស័យ ដែលជាឪពុកបង្កើតនេះតែម្តង ។
ហើយបើតាមការស្រាវជ្រាវរបស់សមត្ថកិច្ច បានអោយដឹងថា ជនសង្ស័យជាឪពុកបង្កើតនេះ បានធ្វើសកម្មភាពរំលោភកូនរបស់ខ្លួនជាយូណាស់មកហើយប៉ុន្តែទើបតែនឹងបែកការណ៍នៅពេលនេះ ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុការដើម្បីចាត់ការបន្តទៅងតាមនីតិវិធី។ ចន្ថា