ជនសង្ស័យ២នាក់ចូលលួចទូរស័ព្ទដៃ និងកាបូបគេក្នុងផ្ទះ ប្រជាពលរដ្ឋដឹងចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ខេត្តកណ្ដាល ៖ ជនសង្ស័យ២នាក់ត្រូវប្រជាពលរដ្ឋចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីជនសង្ស័យទាំង២នាក់ចូលលួចទូរស័ព្ទដៃនិងកាបូបលុយគេដល់ក្នុងផ្ទះ កាលពីវេលាម៉ោង២២និង១០នាទី ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបាន២នាក់ ទី១-ឈ្មោះ សូទី សូអ៊ី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរឥស្លាម ទី២-ឈ្មោះ លី សាឡះ ភេទប្រុស អាយុ២៨ឆ្នាំ រីឯជនរងគ្រោះឈ្មោះ ម៉ាន សាន់ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរនេសាទ ។ ជនរងគ្រោះនិងជនសង្ស័យមានទីលំភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកវត្ថុតាងដកហូតបានមាន៖ ទូរសព្ទ័ដៃ១គ្រឿង ,កាបូបស្ពាយ ពណ៌ខ្មៅ១ ,ប្រាក់ចំនួន១០ម៉ឺនរៀល និងប្រាក់ដុល្លារ៥ដុល្លារសហរដ្ឋអាមេរិក ។

ប្រភពដដែលបន្ដថា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ជនសង្ស័យទាំង២នាក់បានចូលធ្វើសកម្មភាពចូលក្នុងផ្ទះជនរងគ្រោះលួចយកទូរស័ព្ទដៃនិងកាបូបលុយខាងលើ រួចគេចខ្លួន ខណៈនោះប្រជពលរដ្ឋជិតខាងបានឃើញជនសង្ស័យទាំង២នាក់ក៏ផ្អើលឆោឡោនាំគ្នាចាប់ខ្លួនជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាងខាងលើប្រគល់ឲ្យសមត្ថកិច្ចក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់សារភាពថា ខ្លួនពិតជាបានលួចទូរស័ព្ទដៃនិងកាបូបលុយរបស់ ជនរងគ្រោះពិតប្រាកដមែន ។ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ត្រូវបាននគរបាលក្រុងតាខ្មៅ កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print