កងវិស្វកម្មលេខ៥៩៤មាន២១៦នាក់ បញ្ជូនទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ 

ចែករំលែក៖

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២ ខែវិចិ្ឆកា ឆ្នាំ២០១៨ នាមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញមានរៀបចំពិធីបព្ជូានកងទ័ពមួកខៀវកម្ពុជាចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិ(អ.ស.ប) ទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តា ល គឺកងវិស្វកម្មលេខ៥៩៤ ចំនួន ២១៦នាក់នារី១០នាក់ ។

ពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពលោក នាយឧត្តម សេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកការ ងារបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាព និងលោកជំទាវ ប៉ូលីន តាមេសីល PAULINE TAMESIS  អ្នកសម្របសម្រួល អ. ស.ប ប្រចាំនៅព្រះរាជណាចក្រកម្ពុជា ។

លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី ប្រមុខកងទ័ពមួកខៀវកម្ពុជាបានអោយដឹងថា កងវិស្វកម្មមួកខៀវលេខ ៥៩៤ ចំនួន២១៦នាក់ក្នុងនោះមាននារី១០នាក់ ត្រូវចេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបន្ទាប់ពីបញ្ជូនកងក ម្លាំងវិស្វកម្មលេខ៥៩៤ ចេញទៅ កម្ពុជាយេីងត្រៀមទទួលដំ ណើរនិវត្តន៍របស់កងវិស្វកម្ម​មួកខៀវលេខ៩៥៤ចំនួន ២១៦ នាក់ ពីសាធាណរដ្ឋអាហ្វ្រិកកណ្តាល និងកងរាជអាវុធ ហត្ថ​លេឋខ៦១៨ចំនួន ៧៣នាក់ពីសាធារណរដ្ឋស៊ូដង់ខាងត្បូង ។

ពិធីទទួលនេះស្ថិតក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

គួររំឮកផងដែរថា  រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជា ជាតិ បានកោតសេីរនិងវាយតម្លៃខ្ពស់ រាល់ស្នាដៃ របស់វីរយុទ្ធ ជន យុទ្ធនារី កងទ័ពមួកខៀវកម្ពុជា  ដែលបំពេញបេសកកម្ម សន្តិភាព ក្រោមឆ័ត្រ អ.ស.ប ក្នុងបុព្វហេតុមនុស្សធម៌និងសន្តិ ភាពជូនប្រជាជាតិ លេីពិភពលោក នាំមកនូវកិត្តិយស ដ៏ថ្លៃថ្លា ឧត្តុង្គ ឧត្តម មិនអាចកាត់បាននេះ ៕ សុខដុម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print