ភ្នំពេញ ៖ ចាក់បញ្ចាំងថ្ងៃដំបូងកាលពីថ្ងៃទី០១ខែវិច្ឆិកាភ្លាម ភាពយន្តខ្មែររឿង “បិសាចគំនួរ” ទទួលបានការគាំទ្រច្រើន រហូតអ្នកទស្សនារអ៊ូរទាំរឿងមិនមានម៉ោងគ្រប់គ្រាន់ទទួលអ្នកទស្សនានោះ។ ឆ្លើយតបការរអ៊ូរទាំនេះផលិតកម្មបានបញ្ចេញសារសុំទោសអ្នកគាំទ្រក៏ដូចជាអរគុណសម្រាប់ការលើកទឹកចិត្តផលិតករសិល្បករខ្មែរ។
ទស្សនិកជន ពិសេសអ្នកគាំទ្រភាពយន្តខ្មែរជាច្រើនបានសម្រុកចូលទស្សនាភាពយន្តខ្មែររឿង “បិសាចគំនូរ” នៅថ្ងៃចាក់បញ្ចាំងដំបូងរហូតអ្នកខ្លះទិញសំបុត្រចូលទស្សនាមិនបាន។ អ្នកខកខានក្នុងការចូលទស្សនានៅដំបូងបានស្នើឲ្យរោងភាពយន្តជួយបន្ថែមម៉ោងចាក់បញ្ចាំងភាពយន្តខ្មែរដើម្បី លើកទឹកចិត្ត និងជំរុញឲ្យផលិតករកាន់តែមានទឹកចិត្តបន្តផលិតភាពយន្តដែលមានគុណភាព។ អ្នកខ្លះបានសម្តែងការសោកស្តាយក្រោយពីខកខានមិនបានទស្សនាគ្រាដែលពួកគេបានលើកគ្នាជាច្រើននាក់ទៅគាំទ្រភាពយន្តខ្មែរមួយនេះ។
ឆ្លើយតបភ្លាមៗផលិតកម្ម RED Picture បានបញ្ចេញសាថា”បងប្អូនដែលមិនទាន់បានទស្សនា ចូលរួមគាំទ្រភាពយន្តខ្មែរទាំងអស់គ្នា ម៉ោងបញ្ចាំង បីរោងកុន LEGEND, MAJOR, PRIME CINEPLEX ទឹកចិត្តនិងកាគាំទ្ររបស់បងប្អូនទាំងអស់គ្នាបានរួមចំណែកយ៉ាងខ្លាំងក្នុងកាពង្រឺង គុណភាព ខ្សែភាពយន្តខ្មែរអោយកាន់តែល្អជាងនេះ។ ក្នុងសារនោះដែរផលិតកម្មបានថ្លែងអំណរគុណ រោងភាពយន្តទាំងអស់ដែលតែងតែជួយសម្រួលការលំបាករបស់ផលិតករក៏ដូចជាក្រុមផលិតរបស់ផលិតកម្ម ហើយផលិតកម្មក៏រីករាយសម្រាប់ការិះគន់ដើម្បីស្ថាបនាផងដែរ។ ជាមួយគ្នានេះផលិតកម្មបានថ្លែការសុំទោសសម្រាប់អ្នកទៅដល់រោងម្សិលមិញ(ថ្ងៃទី១ខែវិច្ឆិកា) ហើយមិនបានទស្សនា អាចទៅម្តងទៀតសម្រាប់ថ្ងៃបន្ទាប់នេះ។
គួរបញ្ជាក់ដែរថា គួរបញ្ជាក់ផងដែរថាភាពយន្តខ្នាតធំរឿង”បិសាចគំនូរ” របស់ផលិតកម្ម RED Picture បានសម្រិតសម្រាំងផលិតអស់រយៈពេលជាច្រើនខែ ដោយចូលរួមដោយតារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើនដូចជា លោក លឹម ជាឡាយ កញ្ញា គៀត សុវណ្ណាឡាង លោក ជា សុវណ្ណនរាហ៍ អ្នកនាង សុខ សោម៉ាវត្តី នាយBIG ជាដើម ៕ ដោយ វឌ្ឍនា