រោះថ្នាក់ចរាចរណ៍៣ករណីធ្វើឲ្យមនុស្សម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់ត្រឹមមួយថ្ងៃ

ចែករំលែក៖

ខេត្តកណ្ដាលៈ ត្រឹមរយៈពេលមួយថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សរុបទូរទាំងខេត្ដកណ្ដាលមាន៣ករណី បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និង៣នាក់ទៀតរងរបួសធ្ងន់ ក្នុងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨  ។

យោងតាមរបាយការណ៍របស់មន្រ្ដីនគរបាលការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលបានឲ្យដឹងថា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ទូរទាំងខេត្ដកណ្ដាលកើតមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតមាន៣ករណីរួមមានៈ

ករណីទី១-នៅស្រុកកៀនស្វាយ រវាងម៉ូតូនិងរថយន្ដ បណ្ដាលឲ្យស្លាប់ម្នាក់ ជនរងគ្រោះឈ្មោះ វ៉ន សាម៉ុន ភេទប្រុសអាយុ៥៦ឆ្នាំ មុខរបរសន្ដិសុខ មានទីលំនៅភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជិះម៉ូតូម៉ាកហុងដាឌ្រីមធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FV -1366 រីឯរថយន្ដម៉ាកNISSAN ពណ៌ស ធុនធំប្រភេទសណ្តោង(រថយន្ដកុងតឺន័រ) ពាក់ស្លាកលេខ ព្រះសីហនុ 3A- 2223 បើកបរដោយឈ្មោះ ឈិន រ៉ាំ ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរ បើកបររថយន្តកុងទឺន័រ មានទីលំនៅស្រែព្រៃឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត ។

ករណីទី២-នៅស្រុកលើកដែក រវាងម៉ូតូនិងម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់២នាក់ ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ រី រ៉ាន់ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកតូច ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកធំ ពណ៌ខ្មៅ ពាក់ស្លាកលេខនគរបាល .1.0564 រីឯភាគីម៉ូតូម្ខាងទៀតពុំស្គាល់ម៉ាក ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ 1GI-9381បើកបរដោយឈ្មោះ ខូង មិន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ បច្ចុប្បន្នស្នាក់នៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល (រងរបួសធ្ងន់) ។

ករណីទី៣-ស្រុកកណ្ដាលស្ទឹង រវាងម៉ូតូនិងរថយន្ដ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ ជនរងគ្រោះឈ្មោះ មាស​ វុទ្ធី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិត្រពាំងទ្រា ឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកហុងដាឌ្រីមធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1U-2560 រីឯរថយន្ដម៉ាកតូយ៉ូតាកាមរី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AU-5990 (អ្នកបើកបររត់គេចខ្លួនបាត់) ។

ប្រភពដដែលបន្ដថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបណ្ដាលមកពីបើកបរល្បឿនលឿន១ករណី ,បើកបរមិនប្រកាន់ស្ដាំ១ករណី និងឈប់មិនដាក់ភ្លើងសញ្ញា១ករណី ៕ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print