ការ«ស៊ីសងគ្នា» ភ្លាមៗ និងធ្វើឲ្យទំនាក់ទំនង រវាង រុស្សីនិងអ៊ុយក្រែន កាន់តែតានតឹង ថែមទៀត ។នៅពេលនេះ អ៊ុយក្រែន បានឃាត់នាវាដឹកទំនិញ ពីរស្ស៊ី ដែលមានចំណុះ ដល់ទៅជាង ៣ពាន់តោន ។ការចាប់នាវាខាងលើ ត្រូវបានចាត់ទុកថាជាការសងសឹកទៅលើរដ្ឋាភិបាលទីក្រុងមូស្កូដែលបានដាក់ទណ្ឌកម្មទៅលើ ប្រទេសអ៊ុយក្រែន។
នៅថ្ងៃទី២ខែវិច្ឆិកា ប្រធានរដ្ឋអាជ្ញាអ៊ុយក្រែន លោក Yuri Lutsenko បានប្រកាសឲ្យដឹងថា កម្លាំងទាហានប្រទេសនេះ បានឃាត់នាវាដឹកទំនិញមួយគ្រឿង ដែលដឹកទំនិញពីរុស្ស៊ីចូលទៅកាន់ប្រទេស ប៊ែលហ្សិច ដោយបានផ្ទុកទំនិញជាង ៣០០០តោន។
នាវាដឹកទំនិញរុស្ស៊ីត្រូវឃាត់ខ្លួន នៅទីក្រុងកំពុងផេន Mariupol ។ លោក Yuri Lutsenko បន្តទៀតថា ទំនិញជាង ៣០០០តោនគឺផលិតនៅក្នុងរោងដែកថែម Alchesky ត្រូវបានបញ្ចូនពីកំពុងផែន មួយរបស់រុស្ស៊ី ទៅកាន់ប្រទេសប៊ែលហ្សិច ដោយនាវាដឹកទំនិញខាងលើបំពាក់ទងជាតិ ប្រទេសLiberia ហើយត្រូវបានចាប់ខ្លួននៅកំពុងផែ Mariupol ។ឮតាមការលើកឡើងរបស់ លោកYuri Lutsenko សកម្មភាព ខាងលើ គឺបានបំពាន ច្បាប់ នឹងរងការចោទប្រកាន់ពីបទផ្តល់ហិរញ្ញវត្ថុ ដល់ក្រុមភេរវកម្ម។ ទទឹមនឹងនោះការចាប់នាវា រុស្សី ជាការសងសឹកទៅនឹងច្បាប់ ដាក់ទណ្ឌកម្មរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រេន ដែលនាយករដ្ឋមន្ត្រី Dmitry Medvedev បានអនុម័តកាលពីថ្ងៃទី១ខែវិច្ឆិកា។ក្រៅពីនេះ រុស្ស៊ីក៏បានដាក់ទណ្ឌកម្ម ទៅលើបុគ្គល៣២២រូប រួមទាំងក្រុមហ៊ុនចំនួន៦៨ក្រុមហ៊ុនរបស់អ៊ុយក្រែនស្ថិតនៅក្នុងបញ្ជីខ្មៅ ។
នាយករដ្ឋមន្រ្តីរុស្ស៉ី លោក Dmitry Medvedev បានសម្រេចដាក់ទណ្ឌកម្មលើជនជាតិអ៊ុយក្រែនចំនួន៣២២នាក់ រួមជាមួយក្រុមហ៊ុន-អង្គភាពរបស់អ៊ុយក្រែនចំនួន៦៨ទៀត ជុំវិញបញ្ហាជម្លោះយ៉ាងអូសបន្លាយរវាងទីក្រុងម៉ូស្គូនិងទីក្រុងកៀវ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។
ទណ្ឌកម្មខាងលើដែលជាការបង្គាប់របស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កាលពីខែមុន រួមមានការបង្កកទ្រព្យសម្បត្តិរបស់បុគ្គលនិងអង្គភាពដែលជាប់ក្នុងបញ្ជីខ្មៅ នៅក្នុងប្រទេសរុស្ស៉ី ព្រមទាំងបម្រាមលើការផ្ទេរប្រាក់របស់ពួកទាំងចេញពីប្រទេសរុស្ស៉ីជាដើម។
គួរជម្រាបថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ បាននិងកំពុងបន្តធ្លាក់ចុះដុនដាប ចាប់តាំងតែពីដើមឆ្នាំ២០១៤ ដោយសារបញ្ហាតំបន់គ្រីមៀ និងជម្លោះប្រដាប់អាវុធនៅភាគខាងកើតអ៊ុយក្រែន។ ចាប់តាំងពីពេលនោះមក ទីក្រុងកៀវ បានដាក់ទណ្ឌកម្មជាបន្តបន្ទាប់ប្រឆាំងនឹងប្រទេសរុស្ស៉ី៕ សាធី