រថយន្តហ្វ័រ៉េន័របើកបញ្ច្រាសប៉ះម៉ូតូខ្ទៀតចូលរថយន្តមួយគ្រឿងទៀតរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តហ្វ័រ៉េន័របើកបញ្ច្រាស ប៉ះម៉ូតូហើយ ខ្ទៀត ចូល រថយន្ត starex មួយគ្រឿងទៀត បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះដឹកយក ទៅសង្គ្រោះភ្លាមៗ កាលវេលង១០យប់  ថ្ងៃទី ១ខែ វិច្ឆិកា ឆ្នាំ២០១៨  ស្ថិតនៅតាមបណ្ដោយ ផ្លូវ សហព័ន្ធ រុស្ស៊ី ទល់មុខអាកាសយាន្តដ្ឋានអន្តរាជាតិភ្នំពេញ ក្នុងភូមិ ក្បាល ដំរី ​១សង្កាត់ កាកាបទី ១ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថានៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីម​សង់ពណ៌ខ្មៅពាក់ ស្លាកលេខ ភ្នំពេញ 1CB -6582  ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះជំលុះបើកមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តបង្កម៉ាក foreigner ពណ៌ខ្មៅស្លាកលេខ ភ្នំពេញ 2H-9288​បើក បរដោយ បុរស ជនជាតិ ចិន ម្នាក់ ទិស ដៅ ពី លិច ទៅកើត បញ្ជាស់ ទិសហើយបានប៉ះដៃ ចង្កូត ម៉ូតូ រង​គ្រោះ បណ្តាលអោយ ឌួល ខ្ទៀត ទៅផ្នែក កណ្តាលផ្លូវខ្ទៀតចូលរថយន្ត មួយ គ្រឿង ទៀតម៉ាក starexបណ្តាល ឲ្យ រង របួស យ៉ាង ធ្ងន់ធ្ងរ ។

ប្រភព ព័ត៌មាន បានបន្តទៀត ថាខណះពេល គ្រោះ ថ្នាក់ ភ្លាមៗ ភាគី រថយន្ត បង្ក ម៉ាកforeigner ​ដែល ជា ​ជន ជាតិ ចិន ម្នាក់ បាន ចុះពីលើ រថយន្ត ហើយ គេចខ្លួន បាត់ តែតៃកុង រថយន្ត ម៉ាក starex​ នៅ កន្លែង កើត ​ហេតុ ។ បន្ទាប់ មក ជនរងគ្រោះ ត្រូវ បានរថយន្ត សង្គ្រោះដឹក យក ទៅ សង្គ្រោះ នៅ មន្ទីរពេទ្យភ្លាមៗ ផង​ដែរ ចំណែក ឯ តៃកុងរថយន្ត ម៉ាក starexត្រូវ បាន សមត្ថកិច្ច នាំ យក ទៅ ប៉ុស្តិ៍ ភ្លាមៗ ផងដែរ ។

ក្រោយ ពេល កើតហេតុ ដោយ ជន រងគ្រោះ រងរបួសធ្ងន់ ពេក ជំនាញ ចរាចរណ៍ ខណ្ឌពោធិ៍ សែនជ័យ បាន​ ប្រគល់អោយ ជំនាញ ចរាចរណ៍ នៃ ការិយាល័យ ចរាចរណ៍ផ្លូវគោករាជធានី ភ្នំពេញ ធ្វើ ការ វាស់វែង និងយករថយន្តទាំង២គ្រឿង ព្រមទាំង ម៉ូតូរងគ្រោះ យកទៅរក្សាទុកដើម្បី រងចាំ ការ ដោះស្រាយ ៕សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print