ម៉ូតូ២គ្រឿងបុកគ្នាស្លាប់ និងរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់បុរស៣នាក់ស្លាប់​ និងរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់រវាងម៉ូតូ២គ្រឿងបុកបញ្រ្ចាស់ទិសគ្នាពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់ ។
ហេតុការណ៏នេះបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សជ ឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១១និង៤៥នាទី យប់នៅលើផ្លូវជាតិលេខ០១ត្រង់ចំណុចគីឡូម៉ែត្រលេខ១៦៥-១៦៦ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិតក្រុងបាវិត ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបាវិតបានអោយកាសែតនគរវត្តដឹងថាបុរសដែលស្លាប់មានឈ្មោះភោគ សម្បត្តិ អាយុ២០ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិបាវិតកណ្តាលសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង។ ចំណែកភាគីម្ខាងទៀតដែលរងរបួសមានឈ្មោះឈៀក សុភ័ក្រ  អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកហាងចិនមានទីលំនៅភូមិអូតាប្រាងសង្កាត់អូតាប្រាង ក្រុងប៉ៃលិនខេត្តប៉ៃលិននិងអ្នករួមដំណើម្នាក់ឈ្មោះ ផាន់ អេម អាយុ២១ឆ្នាំជនជាតិខ្មែរមុខរបរបុគ្គលិកហាងចិនមានទីលំនៅភូមិអង្គឬ្សីឃុំស្វាយធំស្រុកស្វាយជ្រំខេត្តស្វាយរៀងចំណែកម៉ូតូម៉ាកហុងដាស្គូពីពណ៌ក្រហមអត់ពាក់ស្លាកលេខខូចខាតយ៉ាងដំណំ។
តាមសាក្សីបានអោយដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាC125 ស៊េរី​ឆ្នាំ២០១៦ ពណ៌ខ្មៅមិនចាំស្លាកលេខដោយធ្វើដំណើរពីកើតមកលិចក្នុងល្បឿនលឿន ។ លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែទៅបុក និងម៉ូតូម៉ាកហុងដាស្គូបពីពណ៌ក្រហម ជិះគ្នា២នាក់ក្នុងទិសដៅបញ្រាស់គ្នាពេញទំហឹងបណ្ដាលអោយដួលបោកក្បាលនិងថ្នល់រណូករណែលបង្កការភ្ញាក់ផ្អើលតែម្ដង។
បច្ចុប្បន្ន:សាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី
ចំណែកអ្នករងរបួសត្រូវបានយកទៅសំរាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តស្វាយរៀងរីឯវត្ថុតាងម៉ូតូ០២គ្រឿងសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិតដេីម្បីបំពេញសំណុំរឿងបញ្ជួនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print