ជនជាតិថៃម្នាក់បានដេកស្លាប់ក្នងផ្ទះសំណាក់THE WIN’S HOUSE

ចែករំលែក៖

ប៉ៃលិន៖កាលពីវេលាម៉ោង ១២ និង ០០ នាទី ថ្ងៃសុក្រ ០៩រោច ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីជនជាតិថៃម្នាក់បានដេកស្លាប់ កើតឡើង នៅក្នុងផ្ទះសំណាក់ THE WIN’S HOUSE បន្ទប់លេខ ១០៥ ស្ថិតនៅភូមិផ្សារព្រំជើងឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
តាមសមត្តកិច្ចនគរបាលជំនាញនៃស្នងការបានឱ្យដឹងថាជនរងគ្រោះដែលបានដេកស្លាប់គាំងបេះដូងនោះមាន ឈ្មោះ ហាយ ភេទ ប្រុស អាយុ៤២ឆ្នាំ ជាជនជាតិថៃ ។
បើតាមកាសន្និដ្ឋានរបស់ជំនាញកោសលវិច័យសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង។
បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើកំណត់ហេតុប្រគល់សាកសពជូនទៅសមត្ថកិច្ចថៃ ។   ស សារ៉េត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print