ចិត្តភ្លើងមែន!! មានជម្លោះជាមួយប្រពន្ធតិចតួចដុតផ្ទះខ្លួនឯងឆេះម៉ត់

ចែករំលែក៖

ខេត្តកំពង់ធំ ៖ បុរសចិត្តភ្លើងម្នាក់គ្រាន់តែមានជម្លោះក្នុងគ្រួសារតិចតួចសើះ មានកំហឹងក្រេវក្រោធទប់ចិត្តមិនបាន បានដុតផ្ទះខ្លួនឯងឆេះម៉ត់ ហើយចុងបញ្ចប់សមត្ថកិច្ច ចាប់ដាក់ខ្នោះទាល់តែបាណ​។

ហេតុការណ៍នេះបានកើតឡើង នៅ ថ្ងៃ សុក្រ ៩  រោច ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ ទី​២ ខែវិច្ឆិកា ​ឆ្នាំ២០១៨ ស្ថិតនៅភូមិព្រហ៊ួត ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ​ខេត្តកំពង់ធំ។

​បុរសចិត្តភ្លើងដុតផ្ទះខ្លួនឯងនេះ ឈ្មោះ ហុក ធៀន ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដុតផ្ទះខ្លួនឯងដែលមាន ផ្ទះទំហំ៥មគុណ៦ម៉ែត្រ ធ្វើអំពីឈើដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី រនាបឬស្សី បណ្តាលឲ្យផ្ទះមួយខ្នងនេះឆេះម៉ត់ និង ខូចខាតសម្ភារ: ទូរស័ព្ទ១គ្រឿង,ម៉ូទ័របូមទឹក១គ្រឿងនិងសម្ភារប្រើប្រាស់មួយចំនួនទៀត ដោយសារ រថយន្តពន្លត់អគ្គិភ័យចូលទៅធ្វើអន្តរាគមន៍មិនបានព្រោះផ្លូវពិបាកទៅមិនរួច ។​

បុរសនេះបានសារភាពប្រាប់សមត្ថកិច្ចថា មូលហេតុដែលនាំឲ្យខ្លួនដុតបំផ្លាញផ្ទះខ្លួនឯងយ៉ាង នេះដោយសារ មានជម្លោះជាមួយប្រពន្ធហ៊ានមើលងាយខ្លួនជាប្តី ទប់កំហឹងលែងបានក៏ដុត ផ្ទះកម្ទេចចោលតែម្តងទៅ ៕ សហការី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print