ប្លន់អ្នករត់ម៉ូតូឌុបម្នាក់ យកម៉ូតូមួយគ្រឿង បានសម្រេច នៅខណ្ឌឬស្សីកែវ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ១ក្រុមមានគ្នា២នាក់ ដើរថ្មើរជើង បានធ្វើសកម្មភាពកាប់ឆៅៗ ប្លន់យកម៉ូតូមួយគ្រឿងពីបុរសជាអ្នករត់ម៉ូតូ ឌុបម្នាក់បានសម្រេច បណ្តាលឲ្យរងរបួសជាច្រើនកាំបិត ខណៈជនរងគ្រោះ កំពុងដឹកស្ត្រីម្នាក់ជាធ្នាក់របស់បក្ខពួកជនសង្ស័យ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី៣ខែវិច្ឆិការឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវទំនប់៧០ ចំណុចជិតផ្លូវរថភ្លើង ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។

ជនរងគ្រោះមានឈ្មោះកន នាងអាយុ៤៥ឆ្នាំ មុខរបរត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិកំពង់រាប ឃុំកំពង់ស្ដី ស្រុកកោះសូទិន ខេត្តកំពង់ចាម។

តាមប្រភពពីជនរងគ្រោះ បានឲ្យដឹងថា៖ មុនពេលកើតហេតុ រូបគាត់តែងមករត់ឌុបកន្លែងនេះ ជារៀងរាល់យប់ ម៉ូតូរបស់គាត់ម៉ាកSUZUKI SMASH ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ2BL-8439 បានឌុបនារីម្នាក់ ដែលជាធ្នាក់ជនសង្ស័យចេញពីម្តុំពីវិហាចាមបឹងកក់ ក្នុងសង្កាត់ស្រះចក មកផ្លូវរថភ្លើងខណ្ឌឫស្សីកែវ ក្នុងម្លៃ៤០០០រៀល ខណ:មកដល់ចំណុចកើតហេតុ នារីដែលជាធ្នាក់ជិះម៉ូតូរបស់គាត់នោះ មិនបានឲ្យលុយនោះទេ ដោយនិយាយថា ចាំមួយភ្លែតរួចបានដើរចូលតាមផ្លូវរថភ្លើង ចូលទៅក្នុងបាត់គាត់ ក៏អង្គុយចាំមួយសន្ទុះធំ ស្រាប់តែលេចជនមុខសង្ស័យចំនួន២នាក់ ម្នាក់មាឌធាត់មិនពាក់អាវទេ និងម្នាក់ទៀតរាងស្គម ដើរថ្មើរជើងសំដៅមករកគាត់ ម្នាក់ឈរខាងមុខ និងម្នាក់ទៀតឈរខាងក្រោយ រួចធ្វើជាខ្ចីទូរសព្ទ័របស់គាត់តេ គាត់ក៏តបទៅវិញថា មិនមានទូរសព្ទ័ទេ ហើយគាត់បានបណ្ដើរម៉ូតូមកខាងមុខកន្លែងមានមនុស្សច្រើនស្រាប់តែជនសង្ស័យទាំង២នាក់នោះ បានទាញម៉ូតូរបស់គាត់ រួចជនសង្ស័យរាងស្គម បានធ្វើសកម្មភាពដកដាវកាប់មកលើរូបគាត់ បណ្ដាលឲ្យយត្រូវចំដៃជាច្រើនកាំបិត រួចក៏ឡើងជិះម៉ូតូរបស់គាត់ បម្រុងចេញតែគាត់ក៏បានស្ទះចាប់ម៉ូតូមកវិញ ក៏ត្រូវជនសង្ស័យមាឌរាងធំ មកប្រតាយប្រតប់ជាមួយគាត់ ដោយឃើញឱកាសល្អជនសង្ស័យម្នាក់ ដែលកាប់គាត់ ក៏បានជិះម៉ូតូរបស់គាត់ចេញទៅ តែគាត់បានរត់ដេញតាមពីក្រោយស្រែកចោរៗ គ្មាននរណាម្នាក់ហ៊ានចេញមុខជួយគាត់សោះ។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានមកដល់បាននាំជនរងគ្រោះ ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែ១ ក្រោយពីដាក់ពាក្យបណ្ដឹង រួចជនគ្រោះបានមកខាងក្រៅប៉ុស្តិ៍ទាំងអស់សង្ឃឹម ណាមួយគ្មានលុយ ជិះម៉ូតូឌុបទៅផ្ទះខណ:មេឃកំពុងភ្លៀងផង ហើយផ្ទះនៅឆ្ងាយទៀត។ ឃើញដូចច្នោះអ្នកស្រុកម្នាក់ ដែលមានចិត្តធម៌សុខចិត្ត ឌុបជនរងគ្រោះជាអ្នករត់ម៉ូតូឌុបនោះជូនគាត់ ទាំងភ្លៀងរហូតដល់បន្ទប់ជួលរបស់គាត់ ហើយគាត់ក៏បានអរគុណ រួចចូលក្នុងផ្ទះបាត់តែម្តង៕

...

ដោយ៖ អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print