ចេញពីធ្វើការនាំគ្នាហែលទឹកទន្លេបង់សំណាញ់ ត្រូវទឹកកួចលិចបាត់ខ្លួនម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ក្នុងចំណោមគ្នា៣នាក់ជាកម្មករសំណង់ចេញពីធ្វើការ បានបបួលគ្នាទៅបង់សំណាញ់យកត្រីប៉ុន្តែមិនទាន់បានបង់ផងគ្រាន់តែហែលកាត់ទន្លេស្រាប់តែលង់ទឹកទន្លេបាត់ខ្លួនម្នាក់រកសពមិនឃើញ។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០៨នឹង១៥នាទី យប់ថ្ងៃទី៤ ខែវិច្ឆិកាឆ្នាំ២០១៨ តាមបណ្តោយផ្លូវកោះពេជ្រនៅចំណុចស្ពានហង្សស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌដូនពេញ។

ជនរងគ្រោះដែលបាត់ខ្លួនមានឈ្មោះដួងសំណាងភេទប្រុសអាយុ៣៨ឆ្នាំមានស្រុកកំណើតនៅស្រុកក្រវ៉ាញខេត្តពោធិ៍សាត់មុខរបរធ្វើជាងសំណង់។

តាមប្រភពពត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញបុរសមានគ្នា៣នាក់ម្នាក់ដែលបាត់ខ្លួនមានឈ្មោះដូចខាងលើនឹង២នាក់ទៀតមិនស្គាល់អត្តសញ្ញាណធ្វើការនៅក្នុងមជ្ឃមណ្ឌលកោះពេជ្រជសកម្មករសំណងលុះពេលដែលដល់ម៉ោងកើតហេតុខាងលើនេះគ្នាគាត់ទាំង៣នាក់បាននាំគ្នាមកចុះហែលទឹកទៅត្រោយខាងលើប៉ុន្តែជនរងគ្រោះដែលបាត់ខ្លួននោះគាត់បានយកសំណាញ់បង់ត្រីមកចងនឹងចង្កេះគាត់រួចហែលទឹកទៅប៉ុន្តែខណៈនោះស្រាប់តែ២នាក់គ្នាគាត់បានហែលដល់ច្រាំងហើយនៅតែគាត់មិនដឹងថាជាយ៉ាងមិចបានជាលើកដៃហើយស្រែកអោយគេជួយទើបគ្នាគាត់ស្ទុះទៅជួយប៉ុន្តែជាអកុសលអីបាត់ខ្លួនគាត់តែម្តង ។

តាមការសន្និដ្ឋានរបស់មិត្តភក្រ័ដែលមកជាមួយគ្នានិងអ្នកឈរមើលហេតុការបាននិយាយថា សង្ស័យសំណាញ់របូតពីចង្កេះមករុំជើងបណ្តាលអោយហែលមិនរួចទើប បង្កអោយ ជនរងគ្រោះលិចចូលក្នមាងទឹកទន្លនេបាត់​ខ្លនតែម្តង និងមានការភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ចនឹងប្រពន្ធរបស់គាត់មកដល់កន្លែងកើតហេតុស្រែកទ្រហោរយំពេញមាត់ទន្លេក្រោមស្ពានហង្ស។

ជនរងគ្រោះដែលបាត់ខ្លួនក្នុងទឹកទន្លេមានកូនស្រីម្នាក់អាយុ ប្រហែល៤ខួប ភ្លាមៗនោះដែរប្រពន្ធរបស់ជនរងគ្រោះគាត់បានជួលទូករបស់ជនជាតិខ្មែរអ៊ីស្លាមករុករកប៉ុន្តែគាត់ទារថ្លៃរុករកចំនួន៨០០ដុល្លារចុះមកនៅ​៤០០ដុល្លារ ហើយខាងប្រពន្ធជនរងគ្រោះមិនមានលិទ្ធភាពអោយនោះទេបានប្រជាពលរដ្ឋនាំគ្នាជួយម្នាក់បន្តិចម្នាក់បន្តិចទើបគ្រប់លុយប៉ុន្តែជាអកុសលសពប្តីត្រូវរកមិនឃើញនោះទេដោយសារទឹកហូរខ្លាំងពេក។

ក្រោយពេលកើតហេតុប្រពន្ធជនរងគ្រោះថាចាំថ្ងៃស្អែកចាំរុករកជាបន្តទៀត ៕  ធឿន ព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print