ផឹកស៊ី២នាក់ទា់សម្តីគ្នាបង្កហិង្សារបួសម្នាក់

ចែករំលែក៖

ភ្នំពេញ: កម្មករ​សំណង់​២​នាក់ ​​បាននាំគ្នាផឹកស៊ីពេលស្រវឹងស្រើងៗក៏បានទាស់ពាក្យសម្តី​គ្នា ​រហូត​ឈាន​ដល់​ប្រើ​ហិង្សា​ដាក់គ្នាទៅវិញទៅមក បណ្តាលអោយភាគីម្ខាងរងរបួសបែកក្បាល ។
ហេតុការណ៍​ខាងលើនេះ ​បានកើតទ្បើង​កាលពី​វេលាម៉ោង​៩​និង​៣៥ នាទី​យប់​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ​ចំណុច​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
ជន​រង​គ្រោះ​ឈ្មោះ តាន់ ម៉េ​ង​ហៀ​ង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ការដ្ឋាន​សំណង់​ភូមិ ព្រៃ​ព្រីង​ខាងជើង​ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​រង​របួស​បែក​ចំ​កណ្តាល​ក្បាល​។
ចំណែកជនដៃដល់មានឈ្មោះ សម ប៉ាត់​ទេវី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ការដ្ឋាន​សំណង់​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
​ជន​រង​គ្រោះ ​បាន​ប្រាប់​សមត្ថកិច្ច​ថា មុន​កើតហេតុ រូបគាត់និងជនបង្កបាននាំគ្នាផឹកស្រា​តែពីរនាក់ បន្ទាប់ក្រោយ​ពី​គាត់​ឈប់​ផឹក​បាន​ដើរទៅ​បន្ទប់ទឹក ស្រាប់តែ​ជនសង្ស័យ​ ដែល​កំពុង​ផឹក​ជិត​គ្នានោះ ​បាន​ប្រើ​សម្តី​មិន​សមរម្យ​មក​លើ​គាត់​ ពេល​នោះ​គាត់​ក៏​ដើរ​ចូល​ទៅ​សាកសួរ ទើប​ទាស់សម្តី​គ្នា​តែ​ម្តង ពេល​នោះ​ជន​បង្ក​ដក​ញញួរចេញពី​ចង្កេះ​វាយ​មក​លើ​គាត់​ចំ​កណ្តាល​ក្បាល បណ្តាល​ឲ្យហូរ​ឈាម​ នៅពេល​នោះ​ក៏មាន​អ្នក​នៅ​ក្បែ​នោះ ​ជួយ​ឃាត់​ចេញ ស្រាប់តែ​ជនសង្ស័យ​ បានរ​ត់ទៅ​យក​កូនកាំបិត ​មក​កាន់​ក្នុង​ដៃ​មួយទៀត ព្រមទាំង​គំរាម​​ចាក់​ជនរងគ្រោះ​ទៀត ក៏​ត្រូវ​បាន​សមត្ថកិច្ច​អន្តរាគមន៍​ និង​ឃាត់ខ្លួន​យក​មក​ធ្វើការ​សាកសួរ​។
តាម​សម្តី​ជនសង្ស័យ​ បានឲ្យដឹង​ថា មូលហេតុ គាត់​ទាញ​ញញួរ​វាយ​ទៅ​លើ​គូទំនាស់​ ដោយសារ​បុរស​ជា​ជន​រង​គ្រោះ ​លោត​មក​វាយ​ខ្លួន​មុន ដោយសារ​ការពារ​ខ្លួន ​ទើប​ខ្លួន​ទាញ​ញញួរ​មក​កាន់​នៅ​ដៃ ហើយក៏គ្រវីគ្រវាត់​ទៅ ហើយ​ក៏​មិនដឹង​ថា​ត្រូវ​ក្បាល​ជន​រង​គ្រោះ​ឡើយ។ ​ដោយសារ​ពេល​នោះ ​មាន​មនុស្ស​ជា​ច្រើន​អ្នក​បាន​មក​ព្រួត​គ្នា​វាយ​គាត់ ទើប​គាត់រ​ត់ទៅ​យក​កូនកាំបិត​មួយទៀត ​មក​កាន់​នៅ​ដៃ​ ដើម្បី​ជា​ការ​ខ្លួននិងគំរាម​។
ក្នុង​ករណី​ទំនាស់​ខាងលើ​នេះ ​ក្រោយ​ពី​ឃាត់​យក​មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​ចោមចៅទី៣ រួចមកភាគី​ទាំង​សងខាង​បាន​ព្រម​សម្របសម្រួល​គ្នា​ ដោយ​ភាគី​ជនសង្ស័យ​ជួយ​ចេញថ្លៃ​ថ្នាំ​ព្យាបាល​របួស​ ដើម្បី​បញ្ចប់រឿង​តែ​ម្តង ដោយមិនចង់វែងឆ្ងាយ៕ សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print