ទំនងជាស្រវឹង បុរសម្នាក់បើករថយន្តហាយឡែនឌ័រ បុកបង្គោលប៉ាន់ណូកណ្តាលទ្រូងផ្លូវបាក់១ដើម ឯរថយន្តក្រឡាប់ផ្ងារជើងច្រង៉ាង

ចែករំលែក៖

     ភ្នំពេញ៖ រថយន្តហាយឡែនឌ័រមួយគ្រឿងដែលបើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រា បានបោះពួយយ៉ាងលឿន ខណ:មកផ្លូវកោងនិងងងឹតផង ក៏បួងចង្កូតទៅបុកបង្គោលប៉ាន់ណូកណ្តាលទ្រូងផ្លូវបាក់រាបដល់ដី ចំណែករថយន្តក្រឡាប់ផ្ងារជើងច្រង៉ាង សំណាងល្អម្ចាស់រងរបួសស្រាល។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០យប់ ថ្ងៃអាទិត្យ ១១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតចំណុចមុខផ្ទះ ស្រី ខួច លក់បាយ កាហ្វេ និងគុយទាវ តាមបណ្តោយផ្លូវ២១៧ ខាងត្បូងស្ពានព្រែកជ្រៃ ប្រមាណជាង២០០ម៉ែត ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រា​បើកហាយឡែនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AC-1905 ធ្វើដំណើរទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើជួននិងផ្លូវនឹងងងឹងផង បានបួងចង្កូតមិនទាន់ជ្រុលទៅបុកបង្គូលប៉ាន់ណូកណ្តាលទ្រូងផ្លូវបណ្តាលឲ្យបាក់មួយដើមរាបដល់ដីរថយន្តបង្កក្រឡាប់ផ្ងារជើងទ្រមេឃ ម្ចាស់រងរបួសស្រាលបានចេញពីរថយន្តគេចខ្លួនបាត់បន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុខូចខាតស្ទើរទាំងស្រុង។បន្ទាប់មកប្រជាពលរដ្ឋនៅនឹងកន្លែងកើតបាននាំគ្នាជួយលើករថយន្តក្រឡាប់មកវិញ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើកាវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការោយាល័យចរចារណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print