ស្នងការនគរបាលខេត្តសៀមរាបបញ្ជូនជនសង្ស័យ៣នាក់ ទៅតុលាការ

ចែករំលែក៖

ខេត្តសៀមរាប ៖ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្ដារ៉េត បានឲ្យដឹងថា នាព្រឹកថ្ងៃទី៥ ខែ វិច្ឆិកា ឆ្នាំ២០១៨ថា ជនសង្ស័យ០៣នាក់ដែលធ្វើសកម្មភាពឆក់កាបូបភ្ញៀវទេសចរណ៍ ជនជាតិ អាលឺ្លម៉ង់ នោះត្រូវបានបញ្ជូនទៅតុលាការហើយ កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិការ ដើម្បីចាត់ការតាមច្បាប់។

គួររំលឹកថា ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឃាត់ខ្លួន ជនសង្ស័យពាក់ព័ន្ធ ករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៧ៈ១៥នាទី នៅចំណុចផ្លូវឧកញ៉ាអ៊ុឆាយ មុខរូបសំណាក់គ្រុឌ កងរាជអាវុធហត្ថខេត្តសៀមរាប ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ជនសង្ស័យចំនួនបីនាក់៖ ១.ឈ្មោះ មឿន ប៉ាលីណាឃីម ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅបន្ទប់ជួល ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។ ២.ឈ្មោះ លន់ វលិស ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។ ៣.ឈ្មោះ សុខ ផានិត ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។

សមត្ថកិច្ចបញ្ជាក់ថា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៧និង១៥នាទី មានភ្ញៀវជនជាតិអាល្លឺម៉ង់ម្នាក់ ភេទស្រី ជិះកង់មកដល់ចំណុចផ្លូវឧកញ៉ាអ៊ុឆាយ មុខរូបសំណាកគ្រុឌ កងរាជអាវុធហត្ថខេត្តសៀមរាប ភូមិមណ្ឌល២ សង្កាតលស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ក៏មានជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Hinda Beat ពណ៌ខៀវ លាយស ស៊េរីឆ្នាំ២០១៨ គ្មានស្លាកលេខ បានធ្វើសកម្មភាពលួចលូកឆក់កាបូបស្ពាយពណ៌ក្រហមលាយខ្មៅ ដែលភ្ញៀវទុកនៅកន្រ្ទកកង់ ហើយជិះគេចខ្លួនបាត់។

ជាក់ស្តែងនៅថ្ងៃខែឆ្នាំ ដដែល កម្លាំងការិយាល័យអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានតាមបង្ក្រាបចាប់បានជនសង្ស័យទាំងបីនាក់ នៅចំណុចរង្វង់មូលវត្តដំណាក់ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

តាមចម្លើយសារភាពរបស់ជនសង្ស័យទាំងបីនាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រព្រឹត្តដូចអង្គហេតុខាងលើប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចកសាង សំណុំរឿងបញ្ជូនទៅ តុលាការហើយ ៕ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print