រំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោសទាក់ទងនិងជនរងគ្រោះ(អនិតិជនអាយុ៤ឆ្នាំ)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលម៉ោង១៧ និង៣០នាទី នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំភូមិត្រពាំងសំព័រ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា បានឃាត់ខ្លួនជនសង្ស័យ ១នាក់ ពីបទរំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោសទាក់ទងនិងជនរងគ្រោះ(អនិតិជនអាយុ០៤ឆ្នាំ) ។
ជនសង្ស័យឈ្មោះ ស្រ៊ុន ភាព  ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅ ផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិគោករកា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះភាព សុផានែត ភេទស្រី អាយុ៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកុមារ មានទីលំនៅ ផ្ទះគ្មានលេខ ភូមិត្រពាំងសំព័រ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោងប្រហែល០៧ និង៣០ នាទី ឈ្មោះ អៀម សាវឿន ដែលត្រូវជាជីដូនរបស់ជនរងគ្រោះបានចេញពីចំណុចកើតហេតុខាងគោលបំណងទៅវត្តឈូកវ៉ា លុះពេលត្រឡប់វិញឃើញជនរងគ្រោះយំ ក៍សួរថាមានរឿងអីបានជាយំ ភ្លាមនោះជនរងគ្រោះបានឆ្លើយថាជនសង្ស័យឈ្មោះ ស្រ៊ុន ភាព ដែលត្រូវជាឪពុកបង្កើតបាន យកម្រាមដៃ និងប្រដាប់ភេទរបស់គាត់រកចូលប្រដាប់ភេទរបស់ខ្ញ៉ំ រួមមកឈ្មោះអៀម សាវឿន ដែលត្រូវជាជីដូនក៍បានមើលប្រដាប់ភេទរបស់ជនរងគ្រោះក៍ឃើញមានឈាម  រួចមកឈ្មោះ អៀម សាវឿន ដែលត្រូវជាជីដូនក៍មិនបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍រដ្ឋបាលនោះទេ  ។ លុះមកដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១៧ និង៣០នាទី ឈ្មោះអៀម សាវឿន ដែលត្រូវជាជីដូនរបស់ជនរងគ្រោះបានឃាត់ខ្លួនជនល្មើសប្រគល់អោយសម្ថកិច្ចប៉ុស្តិ៍គោករកាតែម្ដង ។
យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះអៀម សាវឿនដែលត្រូវជាជីដូនបង្កើតរបស់ជនរងគ្រោះនិងចម្លើយសារភាពរបស់ជនល្មើសថាខ្លួនពិតជាបានប្រព្រឹត្តអំពើ រំលោភសេពសន្ថវៈទៅលើជនរងគ្រោះពិតប្រាកដមែននោះ។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌ ដើម្បីកសាងស៉ំណ៉ំរឿងបញ្ជូនទៅតុលាការ  ៕ ចាន់ធឿន
 

ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print