ភ្នំពេញ ៖ ជនសង្ស័យ២នាក់ពេល ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេចហើយព្យាយាមបើករត់កេចខ្លួនតែត្រូវជនរងគ្រោះដេញតាមពីក្រោយស្រែកចោរៗធ្វើអោយភិតភ័យធ្លាក់ជនសង្ស័យម្នាក់ប្រជាពលរដ្ឋវាយមួយដៃមួយជើងស្ទើស្លាប់ទើបសមត្ថកិច្ចទៅដល់ក៍យកមកធ្វើការសាកសួរនិងយកទៅលាងរបួស។ករណីខាងលើបង្ករភ្ញាក់ផ្អើរកាលពីម៉ោង៩និង៣០នាទីនៅតាមបណ្តោយផ្លូវហាណូយភូមិអន្លង់ក្ងានសង្កាត់ឃ្មួញខណ្ឌសែនសុខ។
ជនសង្ស័យខាងលើឈ្មោះ សុខ ថា ហៅហុងអាយុ ៣២ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឌួង សង្កាត់ សំរោង ខណ្ឌព្រែកព្នៅ ។ ចំណែកបក្សពួកម្នាក់ទៀតកេចខ្លួនមិនត្រូវបានស្គាល់អត្តសញ្ញាណ។
ជនរងគ្រោះឈ្មោះ ឡុង ចិន្តា អាយុ ២៧ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅភូមិពោធិ៍រ៉ា ឃុំភ្នំបាទ ស្រុកពញ្ញាឮ ខេត្តកណ្តោល។
មុនកើតចេញពីកន្លែងធ្វើការត្រឡប់ទៅផ្ទះដោយជិះម៉ូតូម្នាក់ឯងម៉ាកស្កូបពីពណ៌ ស ខណះដល់ចំណុចខាង លើបានដកទូរស័ព្ទដៃម៉ាកអាហ្វូនសិុចប្លើសពណ៌ខ្មៅខលទៅរកឪពុកពេលនិយាយចប់រៀបដាក់ចូលក្នុងហោ ប៉ៅខោលវិញស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូឌ្រឹមសង់ពណ៌ខ្មៅមិនចាំស្លាកលេខមកពីក្រោយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃនាងបានសម្រេចពេលនោះនាងបានដេញតាមពីក្រោយស្រែកចោរៗពេលនោះជនសង្ស័យដែលអង្គុយផ្នែកខាងក្រោយបានធ្លាក់ពីម៉ូតូត្រូវបានប្រជាពលរដ្ឋនៅក្បែនោះព័ទ្ធចាប់បានម្នាក់វាយម្នាក់មួយដៃមួយជើងទើបប្រគល់អោយសមត្ថកិច្ចពេលក្រោយចំណែកម្នាក់ទៀតបើកម៉ូតូកេចខ្លួនបាត់។
បច្ចុប្បន្នជនរងគ្រោះជាម្ចាស់ទូរស័ព្ទបានត្រឹមតែដាក់ពាក្យបណ្តឹងសាលទុកចំណែកទូរស័ព្ទដៃបានបាត់ទៅហើយ ចំណែក ជសង្ស័យដែលចាប់បានរងរបួសធ្ងន់សមត្ថកិច្ចបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកអន្លង់ក្ងានបណ្តោះអាសន្នសិនមិនទាន់បានសាកសួរលំអិតឡើយទេ ៕ តុង សីហា
...