ប្រតិបត្តិការបង្ក្រាបករណីថ្នាំញៀនពីរស្រុកក្រុង​ ​ចាប់ឃាត់មនុស្ស៨នាក់

ចែករំលែក៖

ខេត្តកំពង់ចាម ៖ កម្លាំងជំនាញខេត្ត សហការជាមួយជំនាញស្រុកកំពង់សៀម ក្រុងកំពង់ចាម និងស្រុកស្ទឹងត្រង់បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ថ្នាំញៀនធ្វើឡើងចំនួន២ស្រុក-ក្រុង គឺស្រុកស្ទឹងត្រង់ និងក្រុងកំពង់ចាម ក្នុងនោះឃាត់មនុស្ស៨នាក់ ចាប់យកវត្ថុតាងមួយចំនួន​ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញនេះ ។

នគរបាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងឃាត់ខ្លួនមាន ៖
១-ឈ្មោះ ឡុង រ៉ាម៉ូ ភេទប្រុស អាយុ៣២ ឆ្នាំ ជាតិខ្មែរ នៅភូមិនាងគង្ហីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម។

២-ឈ្មោះ សាំង សីហា ភេទប្រុស អាយុ២៩ឆ្នាំ ជាតិខ្មែរ នៅភូមិនាងគង្ហីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម។

៣-ឈ្មោះ ចន ចិត្រា ភេទប្រុស អាយុ១៨ នៅភូមិអូរបេង ឃំុមេសជ្រៃ ស្រុកស្ទឹងត្រង់។

៤-ឈ្មោះ ហួ ហ៊ុយហ្វុង ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ នៅភូមិត្រពាំងឈូក ឃំុមេសជ្រៃ ស្រុកស្ទឹងត្រង់។

៥-ឈ្មោះ ឡេង ស៊ាងហេង ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ នៅភូមិបុសពោធិ៍ ឃំុមេសជ្រៃ ស្រុកស្ទឹងត្រង់។

៦-ឈ្មោះ ណាត សីហា ភេទប្រុស អាយុ១៨ ជាតិខ្មែរ នៅភូមិអូរបេង ឃំុមេសជ្រៃ ស្រុកស្ទឹងត្រង់។

៧-ឈ្មោះ ប៊ី ម៉េងលាង ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិត្រពាំងឈូក ឃំុមេសជ្រៃ ស្រុកស្ទឹត្រង់។

៨-ឈ្មោះ ប៉ុល ណាំ ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ នៅភូមិអូរបេង ឃំុមេសជ្រៃ ស្រុកស្ទឹងត្រង់។

នគរបាលបញ្ជាក់ថា ពួកគេត្រូវបានចាប់ឃាត់ខ្លួនពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ។ ពួកគេត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print