នយោបាយឈ្នះ+ឈ្នះ បង្គ្រាប បដិវត្តពណ៌ៗជាសត្រូវ របស់នយោបាយឈ្នះ+ឈ្នះ

ចែករំលែក៖

ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងការពារជាតិ លើកឡើងក្នុងអង្គសិក្ខាសាលាចក្ខុវិ ស័យក្នុងការកសាងវិមាន ឈ្នះ+ឈ្នះ និង”ព្រឹត្តិការណ៍ បង្កើតព្រឹត្តិការណ៍”​​​​​​ថា: នយោបាយឈ្នះ+ឈ្នះ បង្គ្រាប បដិវត្តពណ៌ ៗជាសត្រូវ របស់នយោបាយឈ្នះ+ឈ្នះ “ឬ “សម្តេចតេជោ ជាស្ថាបនិកឯក ជាមគ្គុទេសន៍ឯក” និងវីរៈកុលបុត្រដ៎៏ឆ្នើមរបស់ព្រះរាជាណាចក្រកម្ពុជា ។ ស្នាដៃមហាសាល របស់សម្តេចតេជោ ជាប្រមុខដឹកនាំ​កំពូលនៃយើង និងនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុខសន្តិភាព និងសុភមង្គល ។

អនុសាសន៍របស់សម្តេចពិជ័យសេនា ទៀ បាញ់ បែបនេះធ្វើ ឡើងនៅព្រឹកថ្ងៃអង្គារ ១៣ រោច ខែ អស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព. ស ២០៥៦២ត្រូវនិងថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ២០១៨ នៅអាគារមិត្ត ភាព ទីស្តីការគណៈរដ្ឋមន្ត្រី ។

សម្តេចពិជ័យសេនា បន្តទៀតថា: លើពិភពលោកនេះ គ្មានបុគ្គលណាអាចធ្វើបាន ធ្វើដូចសម្តេចតេជោឡើយ ។ ដោយសាធន ធាន គំនិតបា្រជ្ញា របស់សម្តេចមានលក្ខណៈប្រសើរជាងមនុ ស្សផងទាំងពួង ទើបកម្ពុជា អាចចាកជៀសចេញពីការចង់ផ្តួលរំលំរាជរដ្ឋាភិបាលដោយបដិវត្តពណ៌ដូចបណ្តាប្រទេសមួយចំ នួននៅលើពិភពលោកបច្ចុប្បន្ន ។ អាថ៌កំបាំងរបស់នយោបាយឈ្នះ+ឈ្នះ របស់សម្តេចតេជោនិងរំលេចចេញប្រកបដោយបញ្ញាញាណ របស់ប្រមុខដឹកនាំកំពូលនៃយើង ។

លោកនាយឧត្តមសេនីយ៍ ណឹម សុវត្តិ អគ្គនាយក អគ្គនាយក ដ្ឋាននយោបាយ កិច្ចការបរទេស ក្រសួងការពារជាតិ ក៏លើកឡើងពីចក្ខុវិស័យក្នុងការកសាងវិមាន ឈ្នះ+ឈ្នះ និង”ព្រឹត្តិការ ណ៍ បង្កើតព្រឹត្តិការណ៍”ជាការរំលេចនូវការតស៊ូប្តូរផ្តាច់របស់សមមិត្ត ហ៊ុន សែន យកជីវិតធ្វើជាដើមទុន ដោយប្រមូលផ្តុំកសាងកម្លាំងផ្តួលរំលំរបបប្រល័ យពូជសាសន៍ ការពារការវិល ត្រឡប់របស់របប ប៉ុល ពត មកដល់បច្ចុប្បន្ន ទប់ស្កាត់ បង្កា បង្គ្រាប និងប្រឆាំដាច់ខាតមិនឱយមានបដិវត្តពណ៌ កើតមានឡើង នៅលើទឹកដីសុវណ្ណភូមិយើងឡើយ ៕ សុខដុម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print