នឹកចង់រួមភេទប្រពន្ធមិននៅ ចាប់កូនស្រីរំលោភសេពសន្ថវៈសម្រេចរហូត៤ដង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ បុរសជាឪពុកម្នាក់ត្រូវបានប្រភពព័ត៌មានអះអាងថា មុនធ្វើសកម្មភាពចាប់កូនស្រីចុងរំលោភសេពសន្ថវៈ ជន​សង្ស័យបានទិញថ្នាំញៀនយកមកជក់ក្នុងផ្ទះជាមួយបក្ខពួក ខណៈប្រពន្ធមិននៅផ្ទះរហូតបានសម្រេច៤ដង ​ទើប​ដឹងឮដល់អ្នកជិតខាង ប្រាប់ម្តាយចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។

ប្រភពអះអាងបន្តថា ករណីកើតឡើងនៅអំឡុងម៉ោង២និង២០នាទីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិ ក្របីព្រៃ ឃុំភ្នំតូច ស្រុកឧដុង្គ  ខេត្តកំពង់ស្ពឺ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននិងបានឲ្យដឹងថា ឈ្មោះ និល ពាវ អាយុ៣៥ឆ្នាំ រស់នៅភូមិកើត ហេតុ ។ ចំណែកកុមារីរងគ្រោះឈ្មោះ ធ.ច អាយុ១១ឆ្នាំ រស់នៅក្រោមដំបូលផ្ទះតែមួយ ។

ក្រោយចាប់ឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា នៅមុនពេលកើតហេតុគេ និងបក្ខពួក២នាក់ទៀត ទី១-ឈ្មោះ ស៊ីម ភេទប្រុស អាយុ៣២ឆ្នាំ និងទី២-ឈ្មោះ ប៉ាហ៊ី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នា បានទិញថ្នាំញៀនយកមកជក់ក្នុងផ្ទះកើតហេតុ ។ ជនសង្ស័យបន្តថា មិត្តភក្តិទាំង២នាក់បានវិលទៅផ្ទះវិញ ចំណែកខ្លួនស្រាប់តែកើតមានអារម្មណ៍ចង់រួមភេទ តែប្រពន្ធមិននៅផ្ទះ ក៏ចាប់កូនស្រីរងគ្រោះ រំលោភបាន​សម្រេច​រហូត៤ដង ទើបបែកការណ៍ដឹងដល់អ្នកជិតខាងចាប់ប្រគល់ឲ្យសមត្ថកិច្ច។

បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចនាំមកសួរចម្លើយនៅអធិការដ្ឋាន រួចកសាងសំណុំរឿងបញ្ជូនមកការិយាល័យ​ជួញដូរ និងការពារអនីតិជនចាត់ការតាមច្បាប់ ៕​ សេនាស័ក្តិ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print