គោយន្តនិងម៉ូតូបុកគ្នាលានដូចរន្ទះ ស្លាប់ម្នាក់ របួសស្រាលម្នាក់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូ និងគោយន្តកន្ត្រៃ បណ្ដាល​ឲ្យស្លាប់មនុស្ស​ម្នាក់ និងរបួសម្នាក់ កាលពីវេលាម៉ោង ៦និង៣០នាទី ល្ងាច ថ្ងៃ អា​ទិត្យ ១១  រោច ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ លើផ្លូវលំត្រង់ចំណុច​ខាងត្បូងភូមិចំបក់ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

មន្រ្តីនគរបាលចរាចរស្រុកតំបែរ បានឲ្យដឹងថា ម៉ូតូរងគ្រោះម៉ាកហុងដា វ៉េវឆ្លាម ពណ៌ក្រហម បើកបរដោយឈ្មោះ យាន គោ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិស្រែកក់ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ពែលឈ្មោះ យាន គា បើក មកដល់ចំណុចកើតហេតុ ស្រាប់តែ បុកជាមួយគោយន្តកន្ត្រៃសណ្តោងរឺម៉កមួយគ្រឿង បើកដោយឈ្មោះ ខេក ឃាន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិបង្ហើខ្លែង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ចំពីមុខបណ្តាល​ឲ្យធ្លាក់ផ្លូវ និងធ្វើឲ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹង​​កន្លែង រីឯអ្នកបើកគោយន្ត​កន្ត្រៃរងរបួសស្រាល ។

ក្រោយកើតហេតុ សមត្ថកិច្ចទៅដល់វាស់វែង បានយកយានជំនិះទាំងពីរគ្រឿងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកតំបែរ ដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ។ រីឯសាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print