ពិតជាអស្ចារ្យឈុតបវរកញ្ញាចក្រវាលកម្ពុជា២០១៨

ចែករំលែក៖

ភ្នំពេញ៖ នៅសាល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះកញ្ញា រឿន ស៊ីណាត និងចេញទៅចូលរួមប្រកួតសម្រស់ក្នុងកម្មវិធីលំដាប់ពិភពលោកមួយគឺកកម្មវិធីប្រលងបវរកញ្ញាចក្រវាល២០១៨ (Miss Universe 2018 ) ដែលនឹងប្រព្រឹត្តិទៅនៅប្រទេសថៃ។ ឈុតតំណាងជាតិរបស់កញ្ញាឯកកម្ពុជាត្រៀមនឹងបញ្ចប់ហើយ ដែលគេពិតជាសរសើរសម្រាប់ឈុតដ៏អស្ចារ្យមួយនេះ។

កញ្ញា រឿន ស៊ីណាត វ័យ២១ឆ្នាំ នឹងក្លាយជាតំណាងឲ្យប្រទេសកម្ពុជា ក៏បានត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួត ក្នុងកម្មវិធីដ៏ធំមួយនេះ ដើម្បីធ្វើការប្រកួតប្រជែង និងទទួលបានមកុដមានតម្លៃរាប់ម៉ឺនដុល្លារ មិនត្រឹមតែប៉ុណ្ណោះទាំងនេះ ក៏ជាមោទនភាពចំពោះប្រជាជនកម្ពុជាផងដែរ។យ៉ាងណាមិញ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា ម៉ូតសម្លៀកបំពាក់បវរកញ្ញាចក្រវាល ដែលត្រៀមប្រកួតនៅក្នុងថ្ងៃខាងមុខនេះ ត្រូវបានបញ្ចេញជាសាធារណៈហើយ ដែលមានដូចជាមកុដក្បាលនាគ និងគ្រឿងតុបតែងលម្អជាច្រើនទៀត ដែលនឹងដាក់ទៅត្រៀមប្រកួតនៅលើទឹកដីប្រទេសថៃ។ក្រោយពីបញ្ចេញឈុតសម្លៀកបំពាក់មួយនេះ ភ្លាម ក៏មានបណ្តាមហាជនជាច្រើនក៏បានធ្វើការកោតសរសើរយ៉ាងអស់ពីចិត្ត នៅពេលដែលឃើញឈុតមួយនេះ ពិតជាមានភាពលេចធ្លោខ្លាំង មិនថាគ្រឿងលម្អនោះទេ។

រីឯមកុដវិញក៏កាន់តែចាប់អារម្មណ៍កាន់តែខ្លាំងឡើងថែមទៀត។ មុនពេល ច្នៃ និងធ្វើវាឡើងទទួលបានភាពស្រស់ស្អាតបែបនេះ គឺមានផលលំបាកបែបណានោះទេ។នេះបើតាមកាមការបញ្ជាក់របស់ អ្នកនាង ស្រីមុំ ដែលជាអ្នកគ្រប់គ្រងទូទៅនៅក្នុងហាងកាត់ដេរ Madam Boutiques Amy ដែលទទួលបានឱកាសរៀបចំ ច្នៃម៉ូតសម្លៀកបំពាក់ដ៏ប្រណីតមួយនេះឡើង។

អ្នកស្រីថាក្រុមការងារបានប្រើប្រាស់ពេលវេលានៅក្នុងការស្រាវជ្រាវយ៉ាងម៉ត់ចត់ និងធ្វើវាឡើងគឺយូររហូតដល់ជាង ២ ខែមុនពេលចាប់ផ្តើមច្នៃវាឡើង។ អ្នកស្រីថាក្រៅពីស្រស់ស្អាតឈុតតំណាងជាតិមួយនេះគឺពិតជាបង្កប់ដោយអត្ថន័យជ្រាលជ្រៅគឺ ជាព្រះរាជាណាចក្រដ៏សម្បូរបែបដោយសម្បត្តិវប្បធម៌ធនធានធម្មជាតិ នៅតំបន់អាស៊ីអាគ្នេយ៍ ទឹកដីនេះបានផ្តើមចេញពីក្សត្រីអំបូរនាគដំបួងបង្អស់ ដែលបានសោយរាជ្យនៅលើទឹក​ដីសុវណ្ណាភូមិនេះក្នុងស.ត ទី១។ព្រះនាងលីវយី ឬសោមាបានអភិសេក ជាមួយនឹងព្រះថោង ដូចនេះហើយប្រទេសកម្ពុជាក៏បានចាប់ផ្តើមមានសន្តិវង្ស ឬរាជវង្សដំបូងក្នុងរជ្ជកាលព្រះអង្គ បានកើតនូវទំនៀមទម្លាប់ ប្រពៃណី សាសនា ភាសា អ្នកប្រាជ្ញាអក្សរសាស្រ្ត និងគោរពលិទ្ធិមាតាប្រជាធិតេយ្យមកមេជាធំ។

ឈុតនៃគ្រឿងលម្អកាយ ដែល បានធ្វើអស់រយៈពេលជាច្រើនខែនោះគឺ មានអត្ថន័យយ៉ាងដូចជា«ម្កុជក្បាំងនាគ» ជានិម្មិតរូបនៃភាពត្រជាក់ត្រជុំ ទម្រង់សម្លៀកបំពាក់តាមបែបសម័យកណ្តាល ស.តទី១៥ដល់១៨ ផែនទីដែលមានទម្រង់ពណ៌ទង់នៃព្រះរាជាណាចក្រកម្ពុជា អមនឹងចម្លាក់អង្គរ តំណាងឲ្យជាតិ សាសនា ព្រះមហាក្រត្ស និងអរិយធម៌ដល់កំពូលនៃស្ថាបត្យកម្មខ្មែរ នាអតីតកាល។ស្បៃវែងដណ្តប់កាយ ជាទង់ខ្មែរ អមដោយទេពរក្សាគ្រិះនគរជាប់ នៃជាយស្បៃ បង្ហាញឲ្យឃើញដល់កូនខ្មែរគ្រប់ៗរូបចេះស្រលាញ់ ចេញថែរក្សា រាល់អ្វីដែលជាសម្បត្តិនៃជនរួមជាតិ»

ដោយក្នុងនោះអ្នកនាង ស្រីមុំ បានរៀបរាប់យ៉ាងដូច្នោះថា ការធ្វើម៉ូតនេះឡើង គឺប្រើប្រាស់ពេលវេលានៅក្នុងការស្រាវជ្រាវយ៉ាងម៉ត់ចត់ និងធ្វើវាឡើងគឺយូររហូតដល់ ២ ខែជាងឯណោះ។បន្ទាប់ពីស្រាវជ្រាវរួចពួកគេក៏បាន ធ្វើមកុដនិងគ្រឿងលម្អផ្សេងៗ ដែលគ្រឿងទាំងនេះ បានច្នៃឡើងពី «ខ្មុក»ទាំងអស់ ដូច្នោះហើយទើបធ្វើឲ្យគ្រឿងទាំងនេះមានគុណភាពល្អជាងមុន។ចំណែកឯការ ច្នៃឡើងវិញគឺត្រូវប្រើប្រាស់មនុស្សច្រើននាក់ ដើម្បីធ្វើការជាក្រុម ដែលមានការបែកចែកគ្នាទៅតាមជំនាញរៀងៗខ្លួន ទើបធ្វើឲ្យការច្នៃនៃម៉ូតសម្លៀកបំពាក់បរវរកញ្ញាកម្ពុជាយើង មានភាពស្រស់ស្អាត និងទាក់ទាញ ទោះបីជាមិនទាន់បានគ្រងនៅលើខ្លួនយ៉ាងណាក្តី។គ្រឿងលម្អនិងសម្លៀកបំពាក់តំណាងជាតិទាំងនេះបានច្នៃឡើងអស់តម្លៃជាង ៣០០០ដុល្លារអាមេរិក

គួរបញ្ជាក់ដែរថាឈុត​តំណាង​ជាតិ​ដែល​កញ្ញា​ឯក រឿន ណាត ត្រៀម​គ្រង​ទៅ​ប្រកួត​បវរកញ្ញា​ចក្រវាល​នៅ​ទីក្រុង​បាងកក​ ​ប្រទស​ថៃ នាថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៨ ខាង​មុខ​នេះ ជិត​រូច​រាល់​ជា​ស្ថាពរ​ហើយ។ឈុត​នេះ​រចនា​ដោយ​ហាង Madam Boutiques Amy ។ទោះ​យ៉ាង​ណា​ឈុត​តំណាង​ជាតិ​សម្រាប់​បវរកញ្ញា​ចក្រវាល​កម្ពុជា​ឆ្នាំ​២០១៨​នេះ ពុំ​ទាន់​ត្រូវ​បាន​ទម្លាយ​ឈ្មោះ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print