ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឃាត់ខ្លួនថៅកែធ្វើអាជីវកម្មដីភ្នំ លៀបចាត់ការតាមផ្លូវច្បាប់និងបានបញ្ចប់អាជីវកម្មដីភ្នំលៀបនៅខេត្តបន្ទាយមានជ័យទាំងស្រុង ក្រោយសមត្ថកិច្ចចម្រុះចុះត្រួត ពិនិត្យនៅចណុច អាជីវកម្មដីភ្នំលៀប រកឃើញថា ការធ្វើអាជីវកម្មដី ភ្នំលៀបខុស ច្បាប់បង្កឱ្យ ធ្លាក់រថយន្ត ដឹកដី១ គ្រឿងបណ្តាលឱ្យតៃកុង រថយន្តម្នាក់ស្លាប់។ ការឃាត់ខ្លួនឈ្មួញនិងបិទអាជីវកម្មដីភ្នំលៀបិទបានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅភូមិ ទ្រយោង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ជុំវិញបញ្ហានេះ អភិបាលស្រុកព្រះនេត្រព្រះ លោក ឃូ ពៅ បាន បង្ហាញ ឱ្យដឹងថាអាជីវកម្មដីភ្នំលៀបក្រុមហ៊ុនបានសុំច្បាប់ដល់អាជ្ញាធរខេត្តបន្ទាយ មានជ័យរួចហើយតាមរយៈមន្ទីរ រ៉ែនិង ថាមពល ខេត្តបាន សម្រេចឱ្យ ក្រុមហ៊ុន ដែលមានម្ចាស់ឈ្មោះ សឿម សំបូ ធ្វើអាជីវកម្ម ដីភ្នំលៀបលើផ្ទៃដី ទំហំ៦,១៨២ ម៉ែត្រការ៉េក្នុងប្រតិបត្តិការរក្សាចម្ងាយសុវត្ថិភាពយ៉ាងតិច ២៥ម៉ែត្រពីមាត់ រណ្តៅ ចាស់ ដែល មានស្រាប់ និង៥ម៉ែត្រពីមាត់រណ្តៅជុំវិញ។
ពាក់ព័ន្ធបញ្ហានេះ ប្រធានមន្ទីររ៉ែនិងថាមពលខេត្ត លោក សុត វឌ្ឍនា ប្រាប់ឱ្យដឹងថាគណៈកម្មការចម្រុះបានចុះត្រួតពិនិត្យ កន្លែងកើតហេតុ ក្រុមហ៊ុនអាជីវកម្មដីភ្នំលៀប ច្បាប់បានអនុញ្ញាត ឱ្យជីកកាយដីភ្នំបាតតក្រោម ដែលមានរណ្តៅចាស់ប៉ុណ្ណោះ ។ប៉ុន្តែគណៈកម្មការចម្រុះត្រួតពិនិត្យ ឃើញថា ក្រុមហ៊ុនបានទៅជីកកកាយនៅលើភ្នំ ខុសគោលដៅច្បាប់បានអនុញ្ញាត។
លោកប្រធានមន្ទីររ៉ែនិងថាមពលខេត្តប្រាប់ទៀតថា អាជីវកម្មដីភ្នំលៀប ត្រូវបានគណៈកម្មការចម្រុះ បញ្ឈប់អាជីវកម្មទាំងស្រុងហើយ នៅព្រឹមមិញ នោះ។
ពាក់ព័ន្ធនិងឃាត់ខ្លួនម្ចាសក្រុមហ៊ុនថៅកែអាជីវកម្មដីភ្នំលៀប លោក ឧត្តមសេនីយ៍ត្រី បោន ប៉ិន មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តបន្ទាយ មានជ័យប្រាប់ឱ្យដឹងថា ម្ចាស់ថៅកែធ្វអាជីវកម្មដីភ្នំលៀបនោះបានឃាត់ខ្លួន និងចាត់ការតាមផ្លូវច្បាប់អនុញ្ញាតព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ មាស ច័ន្ទពិសិដ្ឋ។
លោកមេបញ្ជាការអាវុធហត្ថខេត្តប្រាប់ទៀតថា ក្រុមហ៊ុន អាជីវកម្ម ដីភ្នំលៀប ដែលបង្កឱ្យធ្លាក់រថយន្តបណ្តាលឱ្យមនុស្សស្លាប់ ក្រុមហ៊ុនធ្វើអា ជីវកម្មគ្មានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ។កន្លងមកសមត្ថកិច្ចអាវុធហត្ថមានតួនាទីបង្ការទប់ស្កាត់បង្រ្កាបបទល្មើសធនធានធម្មជាតិ បានទៅធ្វើការណែនាំអប់រំ ថៅកែក្រុមហ៊ុនធ្វើអាជីវកម្មដីភ្នំលៀប ម្តងរួចមកហើយ តែមិនរាងចាល បច្ចុប្បន្នត្រូវ ចាត់ការតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅភ្នំលៀប ភូមិទ្រយោង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានហេតុ ការរថយន្តដឹកដី១គ្រឿងបើកឡើងលើភ្នំ ដើម្បីចូលដឹកដីពីអេស្កា ។ក្រោយ មក រថយន្តដឹកដីនោះបានរអិលធ្លាក់ពីចំរ៉ាក់ភ្នំ បណ្តាលឱ្យធ្លាក់ រថយន្តនិងតឺតៃកុង រថយន្តម្នាក់បណ្តាលឱ្យស្លាប់៕សំ វិច្ឆិកា