ភ្នំពេញ ៖ បុរសម្នាក់ខំស្កាត់មកពីក្រុងព្រះសីហនុ មកលេងភ្នំពេញ ហើយបានបបួយលមិត្តភក្រចាស់ៗផឹកស៊ី ដល់ពេលស្រវឹងទំនងជានិយាយទាក់សំដីគ្នាទាញតាំងតោកាប់ចិញ្ច្រាំស្ទើរស្លាប់បង្កការភ្ញាក់ផ្អើល។
ហេតុការណ៍កាប់គ្នាយ៉ាងសាហាវនេះបានកើតមានកឡើងកាលពីវេលាម៉ោង៨នឹង៣៥នាទីយប់ថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០១៨តាមបណ្តោយផ្លូវជាតិលេខ៥នៅចំណុចបារចតុមុខស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។
តាមប្រភពពត៌មានពីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះមកពីខេត្តកំពង់សោមហើយមកលេងភ្នំពេញ ដោយពីមុនជនរងគ្រោះគាត់ធ្លាប់រស់នៅចំណុចកើតហេតុខាងលើនេះដែរ ដោយបែកគ្នាយូរមានការនឹករលឹកមិត្តភក្រចាស់ៗក៏មកបបួលផឹកស៊ីជុំគ្នាម្តង។
ជនរងគ្រោះបន្តថា លុះផឹកស៊ីស្រវឹងរៀងៗខ្លួនមិនដឹងជាមានបញ្ហាអ្វីទេ ត្រូវមិត្តភក្រដែលផឹកជាមួយគ្នាទាញកាំបិតមកកាប់លើរូបគាត់ជាច្រើនកាំបិត បណ្តាលអោយរងរបួសធ្ងន់ធ្ងរបង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកក្បែរខាងនិងសមត្ថកិច្ចចេញមកជួយធ្វើអន្តរាគមន៍ផងដែរ។
សាក្សីដដែលបន្តថា ក្រោយពីធ្វើសកម្មភាពកាប់ប្រហាលើរូបគាត់ជាច្រើនកាំបិតរួចមកដោយមានការផ្អើលឆោឡោពីអ្នកក្បែរខាងផងនោះជនដៃដល់ក៏បានរត់គេចខ្លួនបាត់អស់ផងដែរ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះសុភាពភេទប្រុសអាយុ៤០ឆ្នាំស្នាក់នៅមិនពិតប្រាកដ ក្រោយពេលកើតហេតុសមត្ថកិច្ចបានធ្វើកំណត់ហេតុ និងបានហៅរថយន្តសង្គ្រោះមកដឹកយកជនរងគ្រោះទៅសង្គ្រោះនៅគ្លីនិកឯកជនផងដែរ ៕ ចាន់ ធឿន
...