បត់រថយន្តមិនបានស៊ីញ៉ូសុំផ្លូវ អ្នកបើកបរម៉ូតូបុករបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ ៖បុរសម្នាក់បើករថយន្តម៉ាកលុចសុីសRX300ក្នុងល្បឿនយ៉ាងលឿនហើយបត់ត្រឡប់ក្រោយមិនបានប្រយ័ត្ននិងមិនមានអោយសញ្ញាភ្លើងបត់ក៏ត្រូវម៉ូតូឌូកបើកបុកចំក្បាលរថយន្តខាងមុខបណ្តាលអោយរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះទាន់ពេលវេលាចំណែករថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង៤៥នាទីយប់ថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០១៨តាមបណ្តោយព្រះសុីសុវត្ថិកែងផ្លូវ៨៨នៅម្តុំផែថ្មស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។

តាមប្រភពពត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញគេបានឃើញបុរស២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌូកពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FA-2662បើកបរក្នុងទិសដៅពីត្បូងទៅជើងបើកក្នុងល្បឿនយ៉ាងលឿនខណៈបើកមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកលុចសុីសRX300ពណ៌ស្ករមួយគ្រឿងពាក់ស្លាកលេខព្រះវិហារ2A-0222បើកបរស្របទិសដៅគ្នា។

លុះពេលមកដល់ចំណុចកើតហេតុខាងលើនេះក៏រថយន្តលុចសុីសRX300បត់ឆ្វេងធ្វើអោយម៉ូតូឌូកបើកពីក្រោយស្របទិសគ្នាចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកចំក្បាលរថយន្តពេញទំហឹងបណ្តាលអោយកំពិតអស់មួយជំហៀងខាងស្តាំនឹងបាក់កញ្ចក់ផ្នែកខាងឆ្វេង រីឯម៉ូតូវិញខ្ទាតឡើងលើចិញ្ចើមផ្លូវខូចខាតយ៉ាងដំណំនឹងរងរបួសធ្ងន់២នាក់ត្រូវបានរថយន្តសង្គ្រោះគ្លីនិកឯកជនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកេតុមាលា ចំណែកម្ចាស់រថយន្តដោយភ័យខ្លាំងបានរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុរថយន្តនឹងម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាសវែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករងចាំដោះស្រាយគ្នានៅពេលក្រោយ៕ ចាន់ធឿន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print