ពលរដ្ឋអាមេរិក តានតឹង ដូចទៅធ្វើសង្គ្រាម ពេលទៅបោះឆ្នោតពាក់កណ្តាលអាណត្តិ

ចែករំលែក៖

ក្រោយការបរាជ័យរបស់គណបក្សប្រជាធិបតេយ្យ ហើយគណបក្សសាធារណរដ្ឋ របស់លោកត្រាំ ទទួលបានជ័យ​ជំនៈនៅក្នុងការបោះឆ្នោត កាលពីឆ្នាំ ២០១៦ បានធ្វើឲ្យ ការបោះឆ្នោតពាក់កណ្តាលអាណត្តិ លើកនេះ មានភាពតានតឹងបំផុត មិនធ្លាប់មាន ដោយពលរដ្ឋអាមេរិកពិបាកនៅក្នុងការសម្រេច ថាតើ ត្រូវបោះឆ្នោតគាំទ្រឲ្យគណ​បក្សប្រជាធិបតេយ្យមានសម្លេងភាគច្រើនឬ ក៏បន្តគាំទ្រលោក ត្រាំ ។

ការបោះឆ្នោតពាក់កណ្តាលអាណត្តិដូចជាការ បោះឆ្នោតផ្តល់ទំនុកចិត្តពីពលរដ្ឋ ថា តើ ពលរដ្ឋអាមេរិក មានទំនុកចិត្ត ទៅលើ ការដឹកនាំរបស់ប្រធានាធិបតីបច្ចុប្បន្នដែរ ឬទេ ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ ការស្ទង់មតិថ្មីមួយបានបង្ហាញថា ប្រជាជនអាមេរិកតែជាង ៥១ភាគរយប៉ុណ្ណោះបាននិយាយថា ពួកគេមានទំនុកចិត្តលើប្រព័ន្ធប្រជាធិបតេយ្យអាមេរិក ខណៈប្រជាជនមួយចំនួនទៀតយល់ថា ពួកគេបានបាត់បង់ទំនុកចិត្តលើប្រព័ន្ធបោះឆ្នោតបច្ចុប្បន្ន ដោយសារតែព្យុះភ្លៀងនយោបាយផ្ទុះឡើង ក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។

ការស្ទង់មតិខាងលើធ្វើឡើងដោយគេហទំព័រ Axiosចេញផ្សាយកាលពីថ្ងៃចន្ទ និងមួយថ្ងៃមុននឹងការបោះឆ្នោត​សភាអាមេរិក ពាក់កណ្ដាលអាណត្តិត្រូវធ្វើឡើងនៅថ្ងៃអង្គារនេះ (ម៉ោងនៅសហរដ្ឋអាមេរិក)។ ការស្ទង់មតិដដែលបានឲ្យដឹងទៀតថា ប្រជាជន អាមេរិក ៣៧ភាគរយផ្សេងទៀតត្រូវបានសម្ភាសន៍ ហើយដែលក្នុងចំណោមពួកគេមាន ៤៩ភាគរយ ជាស្ត្រីអាមេរិកមានដើមកំណើតអាហ្វ្រិក និង ៤០ភាគរយ ជាយុវជន បាននិយាយថា ពួកគេបានបាត់បង់ទំនុកចិត្ត ខណៈ០៩ភាគរយទៀតថា មិនដែលជឿទុកចិត្តទាល់តែសោះ លើប្រព័ន្ធប្រជាធិបតេយ្យអាមេរិកបច្ចុប្បន្ន។

គួរជម្រាបថា ការស្ទង់មតិរបស់គេហទំព័រ Axiosធ្វើឡើងតាមរយៈការសម្ភាសន៍ប្រជាជនអាមេរិក ៣,៩១៣នាក់ មានអាយុ ១៨ឆ្នាំឡើង នៅចន្លោះពីថ្ងៃទី១៩ ខែតុលា រហូតដល់ថ្ងៃទី២៤ ខែតុលា។ ការធ្វើនេះ គឺស្ថិតនៅចំពោះមុខការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិនៅអាមេរិក ដែលគណបក្សទាំងពីរកំពុងតែប្រឹងប្រែងយ៉ាងខ្លាំងក្នុងការក្រសោបយកសំឡេងគាំទ្រ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print