កូនប្រុសជារដ្ឋលេខាធិការ ឪពុកជារដ្ឋមន្រ្តី ក្រសួងរ៉ែ និងថាមពល

ចែករំលែក៖

ភ្នំពេញ ៖ លោក ស៊ុយ ឌីម៉ង់ ដែលត្រូវ ជាកូនប្រុសរបស់លោក ស៊ុយ សែម រដ្ឋ មន្រ្តីក្រសួងរ៉ែ និងថាមពល មានតួនាទីជា អគ្គនាយក អគ្គនាយកដ្ឋាន កិច្ចការទូទៅ និងជាប្រធានក្រុមការងាររៀបចំឯកសារ គោលណែនាំស្តីទីកិច្ចការដ្ឋបាលរបស់ ក្រសួងរែ៉ និងថាមពល និងមានមុខងារ បន្ថែមជាអ្នកនាំពាក្យក្រសួងតាំងពីឆ្នាំ ២០១៥ ត្រូវបានមន្រ្តីរិះគន់ និងមិនសប្បាយ ចិត្តចំពោះទង្វើក្នុងការដឹកនាំនៃគ្រួសារមួយ នេះ ។

ផ្ទុយទៅវិញ លោក ស៊ុយ ឌីម៉ង់ ត្រូវ បានតែងតាំងជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាពលតាមរយៈការផ្សព្វផ្សាយកាលពី យប់ ថ្ងៃអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថៃ្ងទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងនោះ គឺ២រូបជារដ្ឋ លេខាធិការ និង៣រូបទៀត ជាអនុរដ្ឋលេខា ធិការ ។

មន្រ្តីក្នុងក្រសួងបានខ្សឹមខ្សៀវគ្នាថា ក្រសួងមួយនេះ កូនកាន់ផ្នែករដ្ឋបាល ផ្នែក គណនេយ្យ និងផ្នែកហិរញ្ញវត្ថុ ដែលមាន ឪពុកជារដ្ឋមន្រ្តី គឺមិនសូវមានតម្លារភាព ក៏ អាចថាបានឬពិបាកក្នុងការសម្រេចចិត្ត រាល់កំហុសឆ្គង ។
ក្រុមមន្រ្តីបន្តថា ការតែងតាំងសាច់ញាតិ ជាកូន-ឪពុក ក្នុងក្រសួងតែមួយបែបនេះ មិនមែនជាគម្រូល្អនោះទេ ផ្ទុយទៅវិញ ជា ការបំបាក់ទឹកចិត្តមន្រ្តីជុំវិញដែលមាន សមត្ថភាព ស្នាដៃ ការងារល្អ តែគ្មានឱកាស បញ្ចេញសមត្ថភាពដើម្បីអង្គភាព និងគ្មាន ឱកាសដូចឪពុក និងកូន ។

គួររំលឹកថា នៅថៃ្ងទី៣ ខែវិចិ្ឆកា ឆ្នាំ ២០១៨ ព្រះមហាក្សត្របានចេញព្រះរា​ជ ក្រិត្យត្រាស់បង្គាប់ តែងតាំងជារដ្ឋលេខាធិ ការ និងជាអនុរដ្ឋលេខាធិការ នៃក្រសួងរ៉ែ និងថាមពល ក្នុងនោះរួមមាន ១.លោកស្រី ទិត លីនដា ជារដ្ឋលេខាធិការ, ២.លោក ស៊ុយ ឌីម៉ង់ ជារដ្ឋលេខាធិការ, ៣.លោក ស្រី យ៉ែម កាន់នីកា ជាអនុរដ្ឋលេខាធិការ, ៤.លោក ចាន់ សុដាវ៉ាត ជាអនុរដ្ឋលេខាធិ ការ និង៥.លោក លី វណ្ណា ជាអនុរដ្ឋលេខា ធិការ ។

អ្វីដែលទទួលរងនូវការរិះគន់ត្រង់លោក ស៊ុយ ឌីម៉ង់ ជាកូនលោករដ្ឋមន្រ្តីឡើងជា រដ្ឋលេខាធិការ ហើយជាបុគ្គលមួយរូប ទទួលរងនូវការរីះគន់ពីមន្រ្តីនោះទៀតផង កន្លងមក ៕ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print