ផ្ទុះ​ការ​រិះគន់​ប្រឆាំង​លោក​ព្រះរាជ​អាជ្ញា​រង​ ហ៊ឹង​ ប៊ុន​ថន​ កែប្រែ​បទល្មើស​លួច​មាន​ស្ថាន​ទម្ងន់​ មក​លួច​ធម្មតា​ ​ ,​ តុលាការ​​ ថ្លែង​ការណ៍​ បង្ហាញ​ភាព​ស្រប​ច្បាប់​ ត្រឹម​ត្រូវ​តាម​នីតិវិធី​ !

ចែករំលែក៖

ភ្នំពេញ​៖​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ទី​៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ នេះ​ ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ បង្ហាញ​ភាព​ស្រប​ច្បាប់​ ត្រឹម​ត្រូវ​តាម​នីតិវិធី​ ចំណាត់​ការ​របស់​លោក​ ហ៊ឹង​ ប៊ុន​ថន​ ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ។

សេចក្តី​ថ្លែង​ការណ៍​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​រិះគន់​យ៉ាង​ខ្លាំងក្លា​ពី​មហាជន​ និង​ បណ្តាញ​សារព័ត៌មាន​ ថា​ ការ​កែប្រែ​បទល្មើស​របស់​លោក​ព្រះរាជ​អាជ្ញា​រង​ ហ៊ឹង​ ប៊ុន​ថន​ ពី​បទល្មើស​លួច​មាន​ស្ថាន​ទម្ងន់​ទោស​ មក​បទ​លួច​ធម្មតា​ ជា​ការ​លើក​ទឹក​ចិត្ត​ក្រុម​ចោរ​ឆក់​ ឱ្យ​មាន​ភាព​កាន់​តែ​ព្រហើន​ ។

ថ្មី​ៗ​នេះ​ មាន​ករណី​ចោរ​ឆក់​កាបូប​មួយ​ រហូត​ធ្វើ​ឱ្យ​បុរស​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​ ផងដែរ​ ។

សេចក្តី​ថ្លែង​ការណ៍​ ដែល​ទើប​ទទួល​បាន​ បញ្ជាក់​ថា​ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ឆ្លើយតប​ទៅ​នឹង​សារព័ត៌មាន​ និង​ សាធារណមតិ​ ដែល​លើក​ឡើង​អំពី​ចំណាត់ការ​និង​ការ​ចោទប្រកាន់​របស់​លោក​ ហ៊ឹង​ ប៊ុន​ថន​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ​លេខ​៦៦២៨​ ចុះ​ថ្ងៃ​ទី​២៩​ ខែ​តុលា​ ឆ្នាំ​២០១៨​ មាន​ជនសង្ស័យ​ឈ្មោះ​ ឃឺន​ រ៉ានិត​ ហៅ​ រ៉ា​ ភេទប្រុស​ អាយុ​១៨ឆ្នាំ​ និង​ ឈ្មោះ​ ស៊ិន​ វិសាល​ ភេទប្រុស​ អាយុ​១៩ឆ្នាំ​ ដែល​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​មួយ​គ្រឿង​ពី​ជនរងគ្រោះ​ឈ្មោះ​ ប៊ិន​ គង្គា​ពិសី​ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៣​ ផ្លូវ​ហាណូយ​ ភូមិ​បន្លា​ស្អិត​ សង្កាត់ឃ្មួញ​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​២៧​ ខែ​តុលា​ ឆ្នាំ​២០១៨​ ។

អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បញ្ជាក់​ទៀត​ថា​ ការ​ចោទប្រកាន់​និង​ចំណាត់​ការ​តាម​នីតិវិធី​នៅ​ក្នុង​សំណុំ​រឿង​នេះ​ ធ្វើ​ឡើង​ដោយ​គោរព​បទបញ្ញត្តិ​ច្បាប់​ជា​ធរមាន​យ៉ាង​ត្រឹមត្រូវ​ក្នុង​គោលដៅ​សម្រេច​ឱ្យ​បាន​នូវ​ការ​អនុវត្ត​ច្បាប់​ និង​ លុបបំបាត់​និទណ្ឌភាព​ ៕

...

ដោយ៖ ចេស្តា


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print