កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសៀមរាបឃាតខ្លួនជនសង្ស័យ៥នាក់ ព្រមទាំងថ្នាំញៀន១៧កញ្ចប់និងកាំភ្លើងខ្លី១ដើម

ចែករំលែក៖

ខេត្តសៀមរាប ៖ ជនសង្ស័យ៥នាក់ក្នុងនោះមានស្រ្ដីម្នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថឃាតខ្លួន បន្ទាប់ពីធ្វើសកម្មភាព លក់ចែកចាយគ្រឿងញៀន ដោយមានទាំងអាវុធខ្លី១ដើម។

សមត្ថកិច្ចបានអោយដឹងថាការឃាតខ្លួននេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី០៦ ខែ វិច្ចិការ ឆ្នាំ២០១៨ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ក្រោយពីឃាតខ្លួនបានដក់ហូតវត្ថុតាង ម្សៅក្រាម ម៉ាទឹកកក១៧កញ្ចប់ ស្មើរនិង ៩ុ១០ក្រាម ព្រមទាំងកាំភ្លើងខ្លី៥៤មួយដើម គ្រាប់៧គ្រាប់ ទូស័ព្ទ ៣គ្រឿង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំនុំរឿងដើម្បីបញ្ចូនទៅសាលាដំបូងចាត់ការតាមច្បាប់៕ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print