ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងប្រគល់រង្វាន់ដល់សិស្សនិទ្ទេស A

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាល និងប្រគល់រង្វាន់ដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និទ្ទេស A ចំនួន ៤០៨នាក់។ ពិធីសំណេះសំណាល និងប្រគល់រង្វាន់នេះ នឹងធ្វើឡើងនៅវិមានសន្តិភាព។

    សូមបញ្ជាក់ថាសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)  សម័យប្រឡង ២០ សីហា ឆ្នាំ២០១៨ កន្លងទៅនេះ មានអ្នកប្រឡងជាប់ ៧៦,០៣៤នាក់ ស្មើនឹង ៦៧.០៧ភាគរយ។ ក្នុងនោះបេក្ខជនជាប់និទ្ទេស A មានចំនួន ៤០៨នាក់ និទ្ទេស B ចំនួន ២,២២២នាក់ និទ្ទេស C ចំនួន ៦,០៤១នាក់ និទ្ទេស D ចំនួន ១៥,១៨០នាក់ និងនិទ្ទេស E ចំនួន ៥,២១៨៣នាក់។

ដើម្បីជាការលើកទឹកចិត្តដល់សិស្សពូកែកម្រិតនិទ្ទេស A ដែលសុទ្ធសឹងជាធនធានដ៏ពិសេសសម្រាប់សង្គមកម្ពុជានោះ សម្តេចតេជោ ហ៊ុន សែន តែបានផ្តល់កាសឲ្យពួកគេបានចូលជួបសំណេះសំណាលដោយផ្ទាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

សូមបញ្ជាក់ថា សិស្សនិទ្ទេសមានលំដាប់ពិន្ទុខ្ពស់ជាងគេនៅឆ្នាំនេះ គឺកញ្ញា ថន រតនា ដែលជាកូនស្រីរបស់អ្នករត់ម៉ូតូឌុប។ កញ្ញា បានជួបបញ្ហាមួយចំនួនក្នុងការចាប់យកមុខវិជ្ជាដែលជាបំណងប្រាថ្នានៅមហាវិទ្យាល័យ គឺមហាវិទ្យាល័យពេទ្យ។ បញ្ហាគឺមិនមានថវិកាសម្រាប់ថ្លៃសាលា និងថ្លៃសម្រាប់សម្ភារ:សិក្សា។

បញ្ហានេះត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួយដោះស្រាយជូនគេរួចហេីយ ដោយធានារ៉ាប់រងថ្លៃសិក្សា និងការចំណាយផ្សេងៗឲ្យតែកញ្ញា ថន រតនា ប្រឡងជាប់នៅមហាវិទ្យាល័ពេទ្យនេះ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភថវិកាមួយចំនួនធំជាការលេីកទឹកចិត្តសិស្សឆ្នេីមក្នុងគ្រួសារក្រីក្ររូបនេះផងដែរ៕

ដោយ៖ សហការី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print