ភ្នំពេញ៖ តារាសម្តែងស្រីអ្នកនាងសឿនផានផាភួង ត្រូវបានមិត្តរួមអាជីពរៀបចំពិធីខួបកំណើតឥតព្រាងទុកមួយ ។ ដោយក្តីរំភើបតារាស្រីរូបនេះបានស្រសក់ទឹកភ្នែកព្រោះតែពួកគេធ្វើរឿងមិននឹកស្មានដល់ទាំងនេះ។
មិនទាន់ដល់ថ្ងៃខួបកំណើតផងតារាសម្តែងសឿន ផានផាភួងទទួលបានការស្វាគមន៍និងរៀបចំកម្មវិធីខួបកំណើតជាបន្តបន្ទាប់។ កាលពីរាត្រីថ្ងៃទី០៧ខែវិច្ឆិកានេះមិត្តជិតដិត និងក្រុមការងារផលិតកម្មPR Productionបានរៀបចំពិធីខួបកំណើតឲ្យនាងយ៉ាងស្ងាត់កំបាំង។ តារាស្រីរូបនេះបញ្ជាក់ថាឆ្នាំនេះនាងមិនមានគម្រោងរៀបចំកម្មវិធីខួបកំណើតទ្រង់ទ្រាយធំអីទេ។ នាងថារវល់ច្រើនមួយរយៈចុងក្រោយនេះគឺថតបន្តបន្ទាប់គ្នាពិសេសនាងត្រូវចេញទៅថតនៅសៀមរាបជាច្រើនថ្ងៃប៉ុន្តែដោយសារមិត្តភ័ក្កិរួមអាជីពមានកញ្ញា ដានីអារីយ៉ា លោក សេង រតនៈ និងក្រុមការងារផលិតកគាត់ហៅមកជួបជុំគ្នាជប់លៀងទើបនាងសម្រេចចិត្តធ្វើដំណើរពីខេត្តសៀមរាបមកចូលរួមដែលមកដល់ភ្ញាក់ផ្អើលព្រោះតែពួកគាត់រៀបចំជប់លៀងខួបកំណើតតូចមួយរហូតឲ្យនាងស្រក់ទឹកភ្នែក។ ស្រក់ទឹកភ្នែកព្រោះតែក្តីរំភើប បើទោះបីជាកម្មវិធីតូចក្តី ព្រោះក្តីស្រលាញ់របស់ល្អៗទាំងអស់។ នាងបញ្ជាក់ដែរថាខួបកំណើតនាងនៅថ្ងៃទី១៧ខែវិឆ្ឆិកាឯណោះទេ ហើយឆ្នាំនេះនាងមានវ័យចូល៣១ឆ្នាំហើយ ហើយក៏គ្មានគម្រោងធ្វើកម្មវិធីអ្វីដែរព្រោះគិតថាមិនចង់រំខានអ្នកសិល្បៈ និងមិត្តរួមការងារដទៃ។
សម្រាប់ឆ្នាំនេះនាងនៅតែទទួលបានការងារកាន់តែច្រើន ហើយអ្វីដែលនាងប្រាថ្នាសម្រាប់ថ្ងៃខាងមុខគឺក្រៅពីការងាររីកចម្រើន សង្ឃឹមថានឹងមានសុភមង្គលក្នុងជីវិតនិងមើលឃើញមនុស្សនៅជុំវិញខ្លួនមានសេចក្តីសុខ៕
ដោយ វឌ្ឍនា