គ្រោះថ្នាក់ចរាចររថយន្តបុកម៉ូតូបុរសម្នាក់ស្លាប់នឹងម្នាក់ទៀតរបួសធ្ងន់នៅក្នុងរថយន្តបើកគេចបាត់ជ្រុះស្លាកលេខនៅកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់ស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ និងម្នាក់ទៀតបានរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់រថយន្តបើក បុកម៉ូតូពេញទំហឹងរួចបើករថយន្តគេចខ្លួនបាត់ជ្រុះស្លាកលេខរថយន្តនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជិត២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបដេអិន តាមបណ្តោយផ្លូវ១២៨ កែងនិង២១៥ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ជឹម សុខេង អាយុ២៦ឆ្នាំ មានស្រុកកំណើត ភូមិព្រៃ ក្តួច ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ចំណែកម្នាក់ទៀតរងរបួសធ្ងន់មិនស្គាល់អត្តសញ្ញាណនោះទេ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តម៉ាកតូយ៉ូតាព្រុសមួយគ្រឿង ពណ៌​ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-9447 ធ្វើដំណើរតាមបណ្តោយផ្លូវ២១៥ ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន​ខណៈមកដល់ចំណុចកើតហេតុបានជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកសុយស៊ូគីលែត ពណ៌សលាយខៀវ ពាក់ស្លាកលេខ ព្រៃវែង 1L-5139 បើកបរ និងរួមដំណើរដោយបុរស២នាក់ តាមបណ្តោយផ្លូវ១២៨ ក្នុងទិសដៅពីលិចទៅកើតពេញទំហឹង បណ្តាលឲ្យជនខ្ទាតប្រមាណជាង២០ម៉ែត្រ រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះគ្លីនីក​ហុងហាក់ ដឹកយកទៅសង្គ្រោះភ្លាមៗតែអកុសលជនរងគ្រោះម្នាក់ រងរបួសធ្ងន់ធ្ងរពេក បានស្លាប់នៅពាក់កណ្តាលផ្លូវ ត្រូវបានរថយន្តយកកន្លែងកើតហេតុវិញ។ ចំណែករថយន្តបង្កបានបើកររត់គេខ្លួនពីកន្លែងកើតហេតុបាត់ស្រមោលបន្សល់ទុកស្លាកលេខរថយន្តជាប់និងកាងរថយន្តនៅនឹងកើតហេតុ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកយកម៉ូតូទៅរក្សាបណ្តោះអាសន្នរង់ចាំសាច់ញាតិយកឯការមកផ្ទៀតផ្ទាត់យកត្រឡប់ទៅផ្ទះវិញ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print