ខ្សឹបដាក់ត្រចៀក ៖ ជាង គង់ នៅខាងកើតភ្នំជីសូរ កែច្នៃរថយន្តបែនខុសច្បាប់

ចែករំលែក៖

គេរាយការណ៍ថា យានដ្ឋានជួសជុលរថយន្តមួយកន្លែងនៅខាងកើត​ភ្នំជីសូរ ស្ថិតក្នុងស្រុកសំរោង ខេត្តតាកែវ កំពុងលបលួច កែច្នៃរថយន្តគ្រប់ប្រភេទ​ឲ្យទៅជារថយន្តបែន ។ ការ​កែច្នៃបំពានច្បាប់​របស់យានដ្ឋានជួសជុលរថយន្តខាងលើនេះ បង្កហានិភ័យ​ ឬគ្រោះថ្នាក់​យ៉ាងច្រើនសម្រាប់អ្នកយករថយន្តទៅប្រើប្រាស់ ។ ប៉ុន្តែយ៉ាងណាក៏ដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ ក៏ដូចជាអាជ្ញាធរស្រុកសំរោង ធ្វើមិនដឹង មិនឮ​ក្នុងរឿងនេះ ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ជាង គង់ ដែលជាម្ចាស់យានដ្ឋានខាងលើនេះធ្លាប់បានសុំច្បាប់ពីមន្ទីរ​សាធារណការ និងដឹកជញ្ជូន​ក្នុងការ​បើកយានដ្ឋានកែច្នៃរថយន្តនោះដែរ ប៉ុន្តែ​ច្បាប់​​ដែលចេញដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ បានអស់សុពលភាព​ពីរបីឆ្នាំមកហើយ ។ គេមិនឃើញជាង គង់ ទៅបន្តអាជ្ញាប័ណ្ណ ឬច្បាប់ក្នុង​ការ​កែច្នៃរថយន្តនោះទៀតទេ ។ ប្រភពអះអាងថា លោកអាងអំណាច​ថ្នាក់ដឹកនាំស្រុកសំរោង ទើប​មិនខ្វល់នឹងស្វែងរកច្បាប់ទម្លាប់ ។

ប្រភពបានឲ្យដឹងទៀតថា យានដ្ឋានកែច្នៃរថយន្តខុសច្បាប់នេះ បើទោះបីជាកាលមុន​មានច្បាប់ទម្លាប់ចេញដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ​ក៏ដោយ ប៉ុន្តែវាគ្រាន់តែជាច្បាប់ចេញដោយសារលុយប៉ុណ្ណោះ មិន​មែនជា​ច្បាប់​ដែលបានត្រួតពិនិត្យ​បទដ្ឋានបច្ចេកទេស​ត្រឹមត្រូវអ្វីឡើយ ។ ការដែល​ជាង គង់ មានសិទ្ធិ​កែច្នៃរថយន្តបែន​ខុសបច្ចេកទេសដោយខុសច្បាប់បែនេះ គឺ​រថយន្តទាំងនោះ​ងាយបង្កគ្រោះថ្នាក់ខ្លាំងណាស់ ។

យ៉ាងណាក៏ដោយ អាជ្ញាធរមានសមត្ថកិច្ច​នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ មិនខ្វល់​ចំពោះគ្រោះថ្នាក់ដែលកើតឡើង​នោះឡើយ ។ គេរំពឹងថា ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន នឹងពិនិត្យមើល​ករណីយានដ្ឋានកែច្នៃរថយន្ត​ជាង គង់ នៅខាងកើត​ភ្នំជីសូរនោះផង ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print