ភ្នំពេញ៖នៅព្រឹកថ្ងៃសុក្រទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ប្រជារាស្រ្តខ្មែរ យុវជន យុវតី សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការទូទាំងប្រទេសរីករាយចូលរួមអបអរសាទរក្នុងទិវាបុណ្យឯករាជ្យជាតិលើកទី៦៥។
នៅក្នុងថ្ងៃប្រវត្តិសាស្រ្តដ៏មហានក្ខត្តឬក្សនេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមជូនពរបងប្អូនជនរួមជាតិទូទាំងប្រទេស ជួបតែសេចក្តីសុខ សំណាងល្អ និងធ្វើដំណើរជិតឆ្ងាយមានសុវត្ថិភាពគ្រប់ទីកន្លែង។
បងប្អូនជនរួមជាតិអាចទស្សនាការផ្សាយផ្ទាល់ (LIVE) នៅលើគេហទំព័រ (Facebook Page) ផ្លូវការរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រីអំពីពិធីទាំងមូលនេះ៕ចេស្តា
...