ជនជាតិចិនម្នាក់ធ្លាក់ពីអគារកំពស់៨ជាន់ស្លាប់នៅកន្លែងមិនដឹងមូលហេតុ

ចែករំលែក៖

ប៉ោយប៉ែត:ជនជាតិចិនម្នាក់ធ្លាក់ពីលើអគារកំពស់៨ជាន់ស្លាប់នៅកន្លែងកើតហេតុកាលពីវេលាម៉ោង៧និង៤៥នាទីយប់ថ្ងៃទី៨ខែវិច្ឆិការឆ្នាំ២០១៨នៅអគារផ្កាយ៥ចំណុចភ្នំ១០០ឋិតក្នុងភូមិសាមគ្គីមានជ័យសង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះមានឈ្អោះជាំង ចៀន ស៊ានប្រុសអាយុ២៧ឆ្នាំស្នាក់នៅកន្លែងកើតហេតុ។
នៅកន្លែងកើតហេតុគេឃើញកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតនិងកម្លាំនគរបាលក្រុងរួមជាមួយកម្លាំជម្នាញដើម្បីសាក់សួរពិនិត្យនៅកន្លែងកើតហេតុ។

ប្រភពពីសមត្ថកិច្ចបានប្រាប់ថា:បើយោងតាមការសាក់សួរជុំវិញករណីខាងលើនេះ មុនកើតហេតុគេតែងតែឃើញសពជនរងគ្រោះមកអង្គុយជក់បារីនិងអង្គុយលេងទូរសព្ទ័នៅនិងបង្កាន់ដៃដែកជារាងរាល់យប់ ហើយគេអាចសង្ស័យថាជនរងគ្រោះនិងអាចភ្លេចខ្លួនក៏បណ្ដាលឲ្យធ្លាក់ស្លាប់តែម្ដង។

លោកព្រហ្មពិសិដ្ឋអធិការរងទទួលផែនព្រហ្មទណ្ឌមានប្រសាសន៏តាមទូរសព្ទនៅព្រឹកថ្ហៃ ទី០៩ខែឆ្នាំដដែលថាសពខាងលើមានពីករណីទីមួយអាចលោតសំលាប់ខ្លួន ចំណែកករណី ទី២អាចអង្គុយលេងទូរសព្ទភ្លេចខ្លួនបណ្ដាលឲ្យធ្លាក់នេះជាការសន្និដ្ឋានជំហានដំបូង តែងយ៉ាងករណីខាងលើនេះនៅព្រឹកថ្ងៃទី០៩ខែឆ្នាំដដែលនេះកម្លាំជម្នាញខេត្តបន្ទាយមានជ័យចុះមកធ្វើកោសលវិច្ច័យរកកាពិត៕វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print