ដេនី ក្វាន់ ចាយជាង៧ម៉ឺនដុល្លារទិញចិញ្ចៀននិងនាឡិការ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយចាយលុយច្រើនក្រាស់ក្រែលលើកាកែសម្រស់នៅក្រៅប្រទេស ដេនី ក្វាន់ បានប្រើប្រាស់ជីវិតប្រៀបបាននឹងសេដ្ឋីនី។ ថ្មីៗនេះគ្រាន់តែទិញចិញ្ចៀន និងនាឡិការពេជ្រ តារាស្រីរូបនេះចាយលុយប្រមាណជាង៧ម៉ឺនដុល្លារអាមេរិកឯណោះ។

    មានការភ្ញាក់ផ្អើលជាថ្មីសម្រាប់មហាជនក្រោយពីបានឃើញរូបថតតារាស្រី ដេនី ក្វាន់ បង្ហោះរូបថតជាច្រើនសន្លឹកនៅក្នុងហាងលក់ពេជ្រធំមួយនៅភ្នំពេញ។ ទោះមិនមានអ្វីប្លែកខ្លាំងសម្រាប់នាងក្នុងការចាយលុយខ្ទង់ម៉ឺនដុល្លារសម្រាប់គ្រឿងលម្អខ្លួន ប៉ុន្តែសម្រាប់មនុស្សជាច្រើនបានស្ងើចសរសើរ នឹងវាសនាងនាងដែលមានលុយចាយណែនដៃ ទិញរបស់ ទំនើបថ្លៃកប់ពពក។

គ្រាន់តែ ចិញ្ចៀនស្រោបដោយពេជ្រ៩.៣លីដែលនាងសម្រេចចិត្តទិញនោះមានតម្លៃជិត៥ម៉ឺនដុល្លារអាមេរិក ខណៈដែលនាងឡិការដៃដាំពេជ្រមានតម្លៃជាង២ម៉ឺនដុល្លារអាមេរិក។

តារាស្រីរូបនេះលើកឡើងថា ការចំណាយលុយ ទិញវត្ថុមានតម្លៃលើកនេះគឺជាលុយខ្លួនឯង និងជាកាដូរសម្រាប់ខ្លួនឯង។ នាងថា ការដែលនាងចំណាយលុយទិញគ្រឿងសម្ភារៈនិយម វាមិនមែនជាការខ្ជះខ្ជាយនោះទេ ប៉ុន្តែវាគឺជាកាដូជូនខ្លួនឯងដែលខំប្រឹងរកលុយយូរមកហើយ ហើយគ្រាន់តែទិញនូវអ្វីដែលនាងស្រលាញ់គឺមិនមានអ្វីខុសនោះទេ។  

នាងថា “វាកាន់តែមានមោទនភាពចំពោះខ្លួនឯងបំផុតដែលយើងាមានលទ្ធភាពទិញរបស់ដែលយើងស្រលាញ់ដោយមិនចាំបាច់ពឹងលើលុយឪពុកម្តាយដូចកាលពីក្មេង”។

    គួរបញ្ជាក់ដែរថាក្រោយពីបង្ហាញមុខជំនួញលក់គ្រឿងសម្អាងដ៏ធំដុំ ដេនីក្វាន់ក៏ជាថៅកែហាងលក់រថយន្តនាតំបន់សំណង់១២ផងដែរ ។ នាងធ្លាប់ធ្វើឲ្យគេភ្ញាក់ផ្អើលនឹងទឹកលុយដ៏សម្បើមក្រោយពីបង្ហាញលុយទាំងដុំៗទិញសម្ភារៈមានតម្លៃ ចេញទៅកែសម្រស់ និងបង្ហាញផ្ទះលម្ហែប្រណីរបស់នាងផងដែរ។

នាងបានចេញមុខក្នុងសិល្បៈរយៈពេលខ្លីប៉ុណ្ណោះ ហើយនាងចាប់ផ្តើមដកឃ្លាពីការងារនេះក្រោយពីនាងរវល់នឹងការងារមុខជំនួញ បើទោះបីជាបម្រាមហាមប្រឡូកសិល្បៈ១ឆ្នាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈព្រោះរូបសិចស៊ី បានផុតទៅហើយក៏ដោយ៕ ដោយ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print