រថយន្តពាក់ស្លាកលេខវៀតណាម កម្មករកំពុងបើកបរម៉ូតូស្លាប់ និងរងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀងះ ស្ត្រីម្នាក់ស្លាប់ម្នាក់ទៀតរងរបួសធ្ងន់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៏គួរអោយរន្ធត់ ខណះកំពុងជិះម៉ូតូត្រូវរថយន្តរបស់វៀតណាមបើកមិនប្រកាន់ស្ដាំទិសដៅបញ្រាស់គ្នាបុកពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់កម្មករចេញពីរោងចក្រចោមរោមមើលនុងរាយការណ៏មកសមត្ថកិច្ចភ្លាមៗ។
ហេតុការណ៏នេះបានកើតឡើងកាលពីថ្ងៃព្រហស្យត្តិ ០១កើតខែក្តិក ឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៥:១៥ នាទីល្ងាច នៅលើផ្លូវជាតិលេខ០១ត្រង់ចំនុចគីឡូម៉ែត្រលេខ១៥៧>១៥៨ ស្ថិតក្នុងភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថាស្ត្រីរងគ្រោះដែលស្លាប់មានឈ្មោះត្រូវ​ ចន្ធូ  អាយុ១៩ ឆ្នាំ មុខរបរកម្មកររោងចក្រនិងរងរបួសធ្ងន់មានឈ្មោះត្រូវ​​ ធីនី  អាយុ ៣៥ ឆ្នាំ មុខរបរកម្មកររោងចក្រ​ មានទីលំនៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀងខណះជិះម៉ូតូម៉ាកស៊ុយសូគីស្មាក់រីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AJ-2276 ។ ចំណែកអ្នកបើករថយន្តបង្កហេតុមិនត្រូវបានស្គាល់ឈ្មោះនោះទេក្រោយឃើញសភាពការណ៏និនស្រួលរត់គេចខ្លួនបន្សល់តែរថយន្ត០១គ្រឿង​ម៉ាកTRANSIT ប្រភេទទេសចរណ៍ ( ១៦ កៅអី ) ពណ៌ស  ស្លាកលេខ​​51B -24589 នៅនិងកន្លែង។
បើតាមសាក្សីបានអោយដឹងថាមុនកើតហេតុមានរថយន្ត០១គ្រឿង​ម៉ាកTRANSIT ប្រភេទទេសចរណ៍ ( ១៦ កៅអី ) ពណ៌ស  ស្លាកលេខ​​វៀតណាម51B -24589 ធ្វើដំណើរពីលិចទៅកើតមិនប្រកាន់ស្ដាំលុះមកដល់ចំណុចកើតហេតុខាងលើ ក៍បានបុកប៉ៈនឹងម៉ូតូមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AJ-2276 ជិះគ្នា២នាក់ទិសដៅបញ្រាស់គ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
បច្ចុប្បន្នសាកសពជនរងគ្រោះ សមត្តកិច្ចយើងបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនិងអ្នករងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តស្វាយរៀង ។  រីឯវត្ថុតាងទាំង០២គ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងតាមនីតិវិធី៕ សុថាន


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print