ការិយាល័យប្រឆាំងគ្រឿងញៀនឃាត់ខ្លួនជនសង្សយ័ពីរនាក់រកឃើញថ្នាំញៀន៥៨កញ្ចប់

ចែករំលែក៖

ខេត្តរតនគិរី៖ បានចុះបង្រ្កាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(វិធានញុះញង់)ឃាត់ខ្លួនជនសង្ស័យបានបន្តបន្ទាប់ពីរនាក់រឹបអូសបានម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន៥៨កញ្ចប់។

ប្រត្តិបតិការណ៍បង្ក្រាប់នេះបានធ្វើឡើងលើកទីមួយបាននៅ វេលាម៉ោង ១៥.០០នាទីថ្ងៃព្រហស្បតិ៍ ១ កើត ខែកត្តិក ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨នៅចំណុចខាងកើតផ្សារបានលុងស្ថិតក្នុងភូមិជ័យជំនះសង្កាត់ឡាបានសៀកក្រុងបានលុង ខេត្តរតនគិរី ។

ដោយមានការបញ្ជាផ្ទាល់ពីលោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ សង្វាត់ ស្នងការរងផែនការងារប្រឆាំងបទល្មើសកំម្លាំងជំនាញបានធ្វើការសាកសួររួចបន្តទៅឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតស្ថិតនៅទីតាំងដដែល។
មានការសម្របសម្រួលពីលោក រ៉ាបូ រ៉ាន់ឌី ព្រះរាជអជ្ញាអមសាលាដំបូងខេត្តរតនគិរីហើយក្រោយធ្វើការឆែកឆេរទៅដកហូតបានម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន៥៨កញ្ចប់ផងដែរ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យដែលត្រូវឃាត់ខ្លួនបានទី១.ឈ្មោះចាំង ត្រា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិវៀតណាម ទី២.ឈ្មោះពៅ ជា ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ។រស់នៅភូមិឃុំខាងលើ។

ក្រោយពីឃាត់ខ្លួនបានធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន(+)ម្នាក់អវិជ្ជមាន(-)ម្នាក់ក់ ។

វត្ថុតាងត្រូវបានដកហូតរួមមាន៖ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន៥៨កញ្ចប់ទម្ងន់១៣.៩៨ក្រាមទាំងសំបកថង់ -ទូរស័ព្ទ០១គ្រឿង -លុយខ្មែរ១៨,០០០៛ ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងបានឃាត់និងរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យជំនាញដើម្បីបន្តក៏សាងសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់៕ ដោយ ជីវន្ត័

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print