ខេត្តពោធិ៍សាត់៖ នគរបាលស្រុកបាកានបានឲ្យដឹងថា ផ្ទះឈើ ១ខ្នងត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង នៅគ្រាដែលម្ចាស់កំពុងដេកលង់លក់នាពាក់កណ្ដាលអធ្រាត្រ ត្រូវបានគេសង្ស័យអាចបណ្ដាលមកពីផ្ទុះស្សេខ្សែភ្លើង។
ប្រភពព័ត៌មានពីនគរបាលខាងលើបន្តថា ហេតុការណ៍គ្រោះអគ្គីភ័យខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២ និង០០នាទី ពាក់កណ្ដាលអធ្រាត្រថ្ងៃព្រហស្បតិ៍្ត ១កើត ខែកក្ដិក ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិ.ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ប្រភពដដែលបន្តទៀតថា ផ្ទះត្រូវបានអគ្គីភ័យឆាបឆេះសង់អំឈើ ដំបូងប្រក់សង្កសីមានទំហ៊ុំ ៦ម៉ែត្រ គុណនឹង ៧ម៉ែត្រ សម្ភារៈការខូចខាត់រួមមាន អង្កចំនួន ៥០គីឡូក្រាម លុយចំនួន ៣៨,០០០០០រៀល(បីលានប៉ែតសិបមឺុន) និងសម្ភារៈផ្សេងៗឆេះអស់ទាំងស្រុង ម្ចាស់ឈ្មោះ សេង ស៊ុយ ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ ។
បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ករណីនេះអាចបណ្ដាលមកពីផ្ទុះស្សេខ្សែភ្លើងអគ្គីសនីទើបបណ្ដាលឲ្យឆ្លងឆាបឆេះបែបនេះ៕ ដោយ បឹុម ពិន