ក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ហក់ឡើងជិះគោយន្តកន្ត្រៃកំពុងបើកបរស្រាប់តែរអឹលជើងធ្លាក់បាក់កស្លាប់

ចែករំលែក៖

ខេត្តរតនះគីរី ៖ ក្មេងប្រុសម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុយ៉ាងអាណោចអាធម័បំផុតខណៈដែល​ហកឡើងជិះពីក្រោយគោយន្តកន្ត្រៃដែលកំពុងបើកបរស្រាប់តែរអឹលជើងធ្លាក់បោកក្បាលមកដីតែម្តង។

ហេតុការណ៍ក្មេងហក់ឡើងគោយន្តកន្ត្រៃធ្លាកស្លាប់់នេះបានកើតឡើងនៅវេលាម៉ោង៥.៣០នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ១ កើត ខែកត្តិក ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០១៨ត្រង់ចំណុចផ្លូវក្រាលគ្រួសក្រហមក្នុងភូមិប៉ា តត់ ឃុំសេដាស្រុកលំផាត់ខេត្តថតនគិរី។

ប្រភពពីសមត្ថកិច្ចនគបាលចរាចរណ៍មូលដ្ថានបានអោយដឹងថាជនរគ្រោះមានឈ្មោះខាំ ស ភេទប្រុសអាយុ១១ឆ្នាំ​ ជាសិស្សជនជាតិទំពួន ។

ប្រភពបន្តថាម្ចាស់គោរយនកន្ត្រៃមានឈ្មោះយាំងខៀវភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរទាំងជនរងគ្រោះនឹងម្ចាស់គោយនរស់នៅភូមិឃុំកើតហេតុខាងលើដូចគ្នា។

សមត្ថកិច្ចដដែលថាយោងតាមការបំភ្លឺពីម្ចាស់គោយននឹងសាក្សីនៅកន្លែងកើតហេតុថានៅមុនពេលកើតហេតុគោយន្តកំពុងបើកបរតាមផ្លូវស្រាប់តែក្មេងប្រុសរងគ្រោះបានរត់តាមពីក្រោយហើយហក់ឡើងជិះតែអកុសល់បណ្ដាលអោយរអឹលជើងធ្លាក់ផ្កាប់មុខបាក់ ក ស្លាប់ភ្លែមៗនៅកន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុវត្ថុតាងគោយន្តកន្ត្រៃនឹងម្ចាស់សមត្ថកិច្ចមិនបានឃាត់ខ្លួននោះឡើយសំអាងលើអងហេតុទី១​ក្មេង​ប្រុសរងគ្រោះជាអ្នកបង្កដោយខ្លួនឯងទី២ម្ចាស់គោយន្តមិនបានបុកជនរងគ្រោះដែរឯសំណងអ្វីក៏មិនបាន​សងទៅជនរងគ្រោះដែរគ្រាន់តែម្ចាស់គោយន្តជួយចេញធ្វើបុណ្យសពឱ្យអស់ជាងមួុលានរៀលដែរ។

សមត្ថកិច្ចធ្វើការត្រួតពិតសាកសពរួចក៏បានប្រគល់ឱ្យឪពុកម្ដាយធ្វើបុណ្យតាមព្រពៃណីជនជាតិដើមភាគតិចទំពួននោះទៅ ៕ ដោយ ជីវន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print