អាមេរិកស្នើរុស្សុីបើកភ្លើងខៀវឲ្យអីុស្រាអែល វាយប្រហារតាមដែនអាកាសទៅលើទីតាំងអីុរ៉ង់នៅស៊ីរី

ចែករំលែក៖

អាមេរិកបានស្នើដល់ ភាគីរុស្ស៊ី អនុ ញ្ញាតឲ្យអីុស្រាអែល បើកការវាយប្រហារ ទៅលើទីតាំង របស់អីុរ៉ង់នៅប្រទេសស៊ីរី បើទោះបី ទីក្រុងមូស្គូបានប្រគល់ប្រព័ន្ធ មីស៊ីលការពារដែនអាកាសS-300ទៅឲ្យ ស៊ីរីក្តី។

អគ្គរដ្ឋទូតអាមេរិក ប្រចាំនៅប្រទេស ស៊ីរី លោក James Jeffrey បានបញ្ជាក់ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ថា «តាមរយៈកិច្ចពិភាក្សាជាមួយអីុស្រាអែល រុស្ស៊ី បានអនុ ញ្ញាតឲ្យអីុស្រាអែល វាយប្រហារតាមដែនអាកាសទៅលើទីតាំងរបស់អីុរ៉ង់ នៅក្នុង ប្រទេសស៊ីរី ។ យើងសង្ឃឹមថា ការវាយ ប្រហារចូលកៀករបស់អីុស្រាអែល នឹង បន្តអនុវត្ត »។

កាលពីខែតុលាកន្លងមក រដ្ឋាភិបាលទី ក្រុងមូស្គូ បានអនុម័ត ផ្តល់កំាជ្រួចមីស៊ីល ការពារប្រភេទ S-300ទៅឲ្យស៊ីរី ក្រោយ ពេល ចោទប្រកាន់អីុស្រាអែល ថាបានបង្កឲ្យយន្តហោះរុស្ស៊ីជួបគ្រោះថ្នាក់ តាមរយៈការបញ្ឆោតប្រព័ន្ធមីស៊ីលការពារស៊ីរី បាញ់ប្រហារទៅលើយន្តហោះចម្បាំងរបស់ អីុស្រាអែល ប៉ុន្តែបែរទៅចំយន្តហោះ យាម ល្បាតរបស់រុស្ស៊ី ប្រភេទ Il-20 ទៅវិញ ហើយបានសម្លាប់ទាហានរុស្ស៊ី ១៥នាក់។

លោក Jeffrey បានបញ្ជាក់ថា «អីុ ស្រាអែល មានសិទ្ធិក្នុងការរារាំងអីុរ៉ង់ ដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាស ទៅកាន់ស៊ីរី ។ យើងបានយល់យ៉ាងច្បាស់ ពីរឿងនោះ ហើយគាំទ្រអីុស្រាអែល ។ ករណីយន្តហោះ រុស្ស៊ីរងការបាញ់ទម្លាក់ កាលពីខែកញ្ញានោះ បានបង្ហាញពីគ្រោះ ថ្នាក់ពេល មានកម្លាំងបរទេសជាច្រើន នៅក្នុងប្រទេសស៊ីរី »។

កន្លងមក រដ្ឋាភិបាលអីុរ៉ង់បានប្រកាស ថា នឹងបន្តវត្តមាន យោធានៅក្នុងប្រទេស ស៊ីរី រហូតដល់ទៅក្រុង ដាម៉ាកាស មិន អនុញ្ញាតឲ្យអីុរ៉ង់នៅទីនោះទៀត ។ ក្នុង ពេលជាមួយគ្នានោះ ដែរ លោក Jeffrey បានបញ្ជាក់ថា គោលដៅរបស់អាមេរិក គឺទទួលបានជ័យជម្នះលើក្រុមភេរវកម្មនាំ មកនូវសន្តិភាព បញ្ចប់សង្គ្រាមនូវក្នុង ប្រទេសស៊ីរី ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print