នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ អញ្ជើញចូលរួមអបអរសាទរទិវាបុណ្យឯករាជ្យជាតិ លើកទី៦៥

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ២កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិលើកទី៦៥ ។

ពិធីនេះប្រព្រឹត្តឡើងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ពិធីនៃទិវាបុណ្យឯករាជ្យជាតិលើកទី៦៥ (ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣-ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨) បានប្រារព្ធព្រះរាជពិធីប្រទានភ្លើងជ័យនៅវិមានឯករាជ្យ និងមីទ្ទិញមហាជននៅមុខព្រះបរមរាជវាំង ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print