តុលាការ​រាជធានី​ភ្នំពេញ​ ចេញ​ដីកា​ឃុំ​ខ្លួន​លោកស្រី​ លី​ អ៊ុំ​អេង​ ករណី​ចេញសែក​គ្មាន​សាច់​ប្រាក់​ជាង​៣លានដុល្លារ​អាមេរិក​ !

ចែករំលែក៖

ភ្នំពេញ​៖លោក​ស្រី​ លី អ៊ុំអេង​ នាយិកា​ក្រុមហ៊ុន​លី​អ៊ុំអេង​លី​មី​ធី​ត ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​ នៅ​ទឹកដី​ខេត្តសៀមរាប​តាម​ដីកា​របស់​សាលាដំបូង​ខេត្តសៀមរាប ពាក់ព័ន្ធ​នឹង​ការចេញ​សែក​អត់​សាច់ប្រាក់​ ចំនួន​ជាង​៣​លាន​ដុល្លារ​អាមេរិក​។​

បន្ទាប់ពី​ចាប់ខ្លួនបាន​ហើយ​សាលាដំបូង​ខេត្តសៀមរាប​បាន​ផ្ទេរ​សមត្ថ​កិច្ចចាត់ការ​សំណុំ​រឿងនេះ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​វិញ​រួច​បញ្ជូន​លោក​ស្រូ លី អ៊ុំអេង​ មក​រាជធានី​ភ្នំពេញ​។​

​រហូតមកដល់​រសៀល​ថ្ងៃទី​៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ នេះ​ លោក​ម៉ុង មុនី​សោភា​ ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​ដីកាឃុំខ្លួន​លោក​ស្រី លី អ៊ុំអេង​ ដាក់ពន្ធនាគារ​តែម្តង​។​

​សូម​បញ្ជាក់​ថា លោក ងួន ណា​រ៉ា ប្រធាន​សាលាដំបូង​ខេត្តសៀមរាប និង​ជា​ចៅក្រម​ស៊ើបសួរ​បានចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លោក​ស្រី​ លី អ៊ុំអេង​ កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨ ក្រោម​ការចោទប្រកាន់​ពីបទ “មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​” ប្រព្រឹត្ត​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៨​។​

​បើតាម​ដីកា​តុលាការ​ ,​ មុនពេល​ចាប់ខ្លួន​នេះ​គឺ​លោកស្រី​ លី អ៊ុំអេង​ បានគេច​ខ្លួន​មិន​ទទួលខុសត្រូវ នៅពេលដែល​សមត្ថកិច្ច​បាន​ទៅដល់​គេហដ្ឋាន​របស់លោក​ស្រី​។​

​ក្រៅពី​សំណុំ​រឿងនេះ នៅមាន​ប្រជាពលរដ្ឋ​ចំនួន​៨​គ្រួសារ បាន​ចោទ​លោកស្រី​ លី អ៊ុំអេង​ ថា​រំលោភ​យក​ដី​របស់​ពួកគាត់​ប្រមាណ​ជាង ១០​ហិកតា នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង និង​ខេត្តសៀមរាប​៕

...

ដោយ៖ ចេស្តា


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print