មជ្ឈមណ្ឌលព័ត៌មាន នគរវត្ត រៀបចំអង្គកឋិនទានដង្ហែទៅវត្ត ផ្កាបូព្រឹក្ស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ចែករំលែក៖

ភ្នំពេញ៖ អង្គកឋិនទានរបស់មជ្ឈមណ្ឌលព័ត៌មាន នគរវត្ត ដែលផ្តួចផ្តើមឡើងដោយលោកស្រីកែកុល សោភា អគ្គនាយិកា និងលោក ទូច គង្គា ជាស្វាមី រួមនឹងលោក លោកស្រី ជាច្រើននាក់ទៀត បានប្រព្រឹត្តទៅនៅរសៀល ថ្ងៃ សៅរ៍ ៣កើត ខែ កក្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០១៨ នៅអង្គភាពមជ្ឈមណ្ឌលព័ត៌មាន នគរវត្ត មានទីតាំង អគារលេច១១១ ផ្លូវរ៉ាដា ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដើម្បីប្រមូលបច្ច័យទៅ កសាងព្រះពុទ្ធរូបចូលនិព្វាន ប្រវែង២១ម៉ែត្រដែលកំពុងសាងសង់ ស្ថិតនៅ ក្នុងទីអារាមវត្ត ផ្កាបូព្រឹក្ស ក្នុងភូមិត្នោតក្រោម ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពងចាម។

តាមការគ្រោងទុកនៅវេលាម៉ោង៣ រសៀល ថ្ងៃសៅរ៍ ៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ បានជួបជុំម្ចាស់ដើមទានប្រធានដើមបុណ្យ រៀបចំក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដី និងបទមនស្សការព្រះរតនត្រ័យ សូត្រមន្តចម្រើនព្រះបរិត្ត និងនិមន្តព្រះសង្ឃសម្ដែងព្រះធម៌ទេសនា។លុះព្រឹកឡើងថ្ងៃអាទិត្យ ៤កើត ត្រូវនឹងថ្ងៃទី១១ ខែឆ្នាំដដែល វេលាម៉ោង៨ព្រឹក ជួបជុំម្ចាស់ដើមទានប្រធានដើមបុណ្យដង្ហែអង្គកឋិនទានឆ្ពោះទៅទីអារាមវត្ត ផ្កាបូព្រឹក្ស ដង្ហែប្រទាក់ក្សិណ៣ជុំព្រះវិហារ រួចវេរអង្គកឋិនទានវេរប្រគេនព្រះសង្ឃក្រាលគ្រងតាមពុទ្ធានុញ្ញាត ជាកិច្ចបញ្ចប់នៃពិធីបុណ្យ។ដំណឹងនេះចាត់ទុកជាការអញ្ជើញពុទ្ធបរិស័ទ ជិតឆ្ងាយអញ្ជើញចូលរួមឲ្យបានកុះករផងដែរ៕ ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print