សមត្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួន ជនសង្ស័យ៤នាក់បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញៈជនសង្ស័យ៤នាក់ជិះម៉ូតូ ២ គ្រឿង បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះ មិនបានសម្រេច ក៏ត្រូវ សមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង ១ សហការ គ្នាជាមួយនឹងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌចំការមន ដេញឃាត់ខ្លួនបានភ្លាមៗផងដែរ ហេតុកាលនេះនៅវេលាម៉ោង ១១ យប់ថ្ងៃទី ១០ ខែវិច្ឆិកាឆ្នាំ ២០១៨ នៅចំនុចផ្លូវលេខ ២៩៤ កែង ៥១ ក្នុងសង្កាត់បឹងកេងកង ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យទី១មាន ឈ្មោះ ហាល ជាវហេង ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ ។

ជនសង្ស័យទី២មាន ឈ្មោះ មាន ធនរី ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ ។

ជនសង្ស័យទី៣មាន ឈ្មោះ ជា យូរហាយ ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ ។

ជនសង្ស័យទី៤មាន ឈ្មោះ សូត សុវណ្ណារាជ ភេទ ប្រុស អាយុ ១៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ ។

ប្រភពពត័មានពីសមត្ថកិច្ចដដែលបានបន្តប្រាប់អោយដឹងទៀតថា មុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ជនសង្ស័យ៤នាក់បានជិះម៉ូតូ២គ្រឿង១ម៉ាកហុងដាប៊ិតពណ៍ខ្មៅខៀវ ពាក់ស្លាកលេខភ្នំពេញ1GZ.7741 និង១គ្រឿងម៉ាកហុងដាc125ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GH.9790 បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះដែរកំពុងឈរនិយាយទូរស័ព្ទដៃ មិនបានសម្រេចហើយក្រុមជនសង្ស័យខាងលើ ក៏ព្យាយាមជិះម៉ូតូគេចខ្លួន ភ្លាមៗនោះក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង ១ សហការ គ្នាជាមួយនឹងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌចំការមនដែលកំពុងលកបាតនៅក្នុងមូលដ្នានក៏ប្រទះឃើញក៏បាននាំគា្ន ដេញឃាត់ខ្លួនបានភ្លាមៗហើយក៏បញ្ជូនមកឲ្យសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកង ១ដើម្បីសាកសួរផងដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកង ១​ បញ្ជូនខ្លួនទៅអធិការដ្នាននគរបាលខណ្ឌចំការមន ដើម្បីចាក់ការតាមច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print