Update : អធិរាជ​ចាប៉ី​ដង​វែង​​ ប្រាជ្ញ​ ឈួន​ ស្ថិត​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ សង្គ្រោះ​បន្ទាន់​ ,​ សង្ឃឹម​ត្រឹម​៥០ភាគរយ​ !

ចែករំលែក៖

ភ្នំពេញ​៖លោក​តា​ព្រឹទ្ធ​ភិរម្យ​ ប្រាជ្ញ​ ឈួន​ អធិរាជ​ចាប៉ី​ដង​វែង​ដ៏​ល្បីល្បាញ​​ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ពី​ខេត្ត​តាកែវ​មក​កាន់​មន្ទីរពេទ្យ​កាល់ម៉ែត​ រាជធានី​ភ្នំពេញ​ បន្ទាប់​ពី​មាន​បញ្ហា​សុខភាព​ ដែល​នៅ​យប់​ថ្ងៃ​ទី​១១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ នេះ​ ​ក្រុម​គ្រូពេទ្យ​កំពុង​ធ្វើការ​តាមដាន​ ។

ភរិយា​លោក​តា​ ប្រាជ្ញ​ ឈួន​ បញ្ជាក់​ថា​ ពេលនេះ​ក្រុម​គ្រូពេទ្យ​កំពុង​ធ្វើការ​សង្គ្រោះ​ លោក​តា​ ប្រាជ្ញ​ ឈួន​ ដែល​មាន​សង្ឃឹម​ត្រឹម​៥០ភាគរយ​ ប៉ុណ្ណោះ​ ។

លោក​តា ប្រាជ្ញ ឈួន គឺ​ជា​ចាស់​ព្រឹទ្ធាចារ្យ​ម្នាក់​នៅ​ក្នុង​សិល្បៈ​វប្បធម៌​បុរាណ​ខ្មែរ ផ្នែក​ចាប៉ី​ដង​វែង ដែល​ធ្លាប់​ច្រៀង​ប្រៀន​ប្រដៅ​មិន​តិច​នោះ​ទេ។ បច្ចុប្បន្ន លោក​តា​ចូល​ដល់​វ័យ​ចាស់​ជរា ព្រោះ​លោក​មាន​អាយុ ៨៣​ឆ្នាំ​ទៅ​ហើយ ដោយ​មាន​ជំងឺ​ជា​ច្រើន​ប្រចាំ​កាយ។

កាល​ពី​ឆ្នាំ​មុន សម្ដេច​តេជោ ហ៊ុន សែន ក៏​ធ្លាប់​បាន​ឧបត្ថម្ភ​ជា​ប្រាក់ ២០​លាន​រៀល សម្រាប់​លោក​តា​ទុក​ព្យាបាល​ជំងឺ​ផង​ដែរ​ ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print