ភ្នំពេញ ៖ បុរសជាអ្នកបើកម៉ូតូកង់បីឥណ្ឌា (PassApp) ត្រូវនារីជាភ្ញៀវ យកដបស្ប៉ាយវាយមួយដបបែកចិញ្ចើម ហូរឈាម គ្រាន់តែរឿងច្រឡំផ្លូវ និងមានទំនាស់ពាក្យសំដីគ្នា កាលពីម៉ោងជាង១២ រំលងអធ្រាត្រឈានចូលថ្ងៃ អាទិត្យ ទី១១ ខែវិឆ្ឆិកា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយ ផ្លូវព្រះស៊ីហនុ ចំណុចស្តុបអូរឡាំពិច ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ចុងក្រោយបញ្ចប់រឿងត្រឹមលុយ២០០ដុល្លារ។
ជនរងគ្រោះមានឈ្មោះនៅ សុភ័ក្ត្រ អាយុ២៨ឆ្នាំ មុខរបរត់កង់បីឥណ្ឌា ស្នាក់នៅម្តុំផ្សារដេប៉ូ ខណ្ឌទួលគោក។ចំណែកនារីជាជនបង្ក ឈ្មោះគឹម ចាន់ធី អាយុ៣៣ឆ្នាំ មុខរបនៅផ្ទះស្នាក់នៅជិតគីរីរម្យ ខណ្ឌចំការមន។
ប្រភពពីជនរងអ្នកបើកកង់បីបានអោយដឹងថាមុនពេលកើតហេតុរូបគាត់បានបើកកង់បីឥណ្ឌា ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 1GZ-6834 បានដឹកនារីពីរនាក់ចេញម្តុំឡាលីនជិតផ្សារអូរឬស្សីគោលបំណងមកផ្សារអូរឡាំពិចដោយបើកតាមផ្លូវព្រះស៊ីហនុទិសដៅពីកើតទៅលិច លុះមកដល់ស្តុបអូរឡាំពិច ស្រ្តីដែលជិៈលើកង់បីនោះឲ្យទៅត្រង់ចូលផ្សារឡាំពិច ស្រាប់តែនារីដែលបង្កបានស្រែកស្ដីអោយពាក្យសំដីអសុរសហើយអោយគាត់បត់ត្រលប់ក្រោយមកផ្ទះលេខ១៥ជាប់ឡានក្រុង ខណៈមកដល់ចំណុចកើតហេតុ គាត់ក៌បានឈប់ហើយក៏ទាស់សំដីគ្នាមួយប្រាវទៀតប្រើពាក្យសំដីសុទ្ធតែអាម៉ឹងទៅវិញទៅមកធ្វើអោយនារីជនបង្កខឹងដោយមានភាពស្រវឹងផងនោះ បានទាញដបស្ប៉ាយដែលដាក់ជាប់និងខ្លួនវាយមួយដបចំចិញ្ចើមខាងឆ្វេងបណ្តាលអោយបែកហូរឈាម។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំនុចទីតាំងកន្លែងស្រាប់តែនារីម្នាក់ដែលជាបក្យពួកបានគេចខ្លួនបាត់នៅតែនារីបង្កនិងម្ចាស់កង់បីរងគ្រោះ ហើយសមត្ថកិច្ចបានអោយភាគីទាំងសងខាងទៅប៉ុស្តិ៍រដ្ឋាលវាលវង់ដើម្បីដោះស្រាយបញ្ចប់រឿងនូវសំណង ចំនួន២០០ដុល្លារ ដោយស្រី្តបង្កសងទៅអោយម្ចាស់កង់បី៕ វីសាល
...