ភ្នំពេញ៖ ពិតជាគួរឲ្យអាណិតណាស់ ដោយយុវជនម្នាក់ជិះម៉ូតូមួយគ្រឿង មកពីស្រុកនៅខេត្តតាកែវចូលរាជធា នីភ្នំពេញ ពេលយប់ស្ងាត់ ត្រូវ ជនមួយក្រុមមានគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿងជិះ ដេញតាមក្រោយ រួចធាក់ឲ្យដួល និងវាយជនរងគ្រោះ ប្លន់យកម៉ូតូឌ្រីមសង់ ស៊េរី២០ ១៨ បានសម្រេច រួចជិះគេចខ្លួនបាត់។
ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃអង្គារទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខរោងម៉ា ស៊ីនកិនស្រូវ តាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ព្រៃកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ឆាយ ចាងណាង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលាងរថយន្តនៅម្តុំផ្សារបឹ ងត្របែក ស្នាក់នៅកន្លែងធ្វើ ការ មានស្រុកកំណើត ភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុងទ្រាំង ខេត្តតាកែវ។
ជនរងគ្រោះបាននិយាយប្រាប់អ្នកសា រព័ត៌មានឲ្យដឹងថា មុនកើតហេតុនៅវេលាម៉ោងប្រមាណជា ២យប់ រូបលោក បានជិះម៉ូតូមួយគ្រឿងម៉ាកហុង ដាឌ្រីមសង់ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាលេខតាកែវ1Q-1857ជិះចេ ញពីស្រុកកំណើត បំណងចូលមករាជធានីភ្នំពេញ ដើម្បីមកកន្លែង ធ្វើការម្តុំផ្សារបឹងត្របែក។
ដោយរូបលោកបានធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងទៅជើង លុះមកដល់រង្វង់មូលនាងបីគួស្រូវ ស្រាប់តែលិចមុខជនសង្ស័យ៦នាក់ ជិះម៉ូតូ៣គ្រឿង ២គ្រឿងម៉ាកឌ្រីម សង់ និងមួយគ្រឿងទៀតម៉ាកឌូកមិនចាំស្ លាកលេខ បានជិះដេញមកតាមក្រោយ លុះជិះមកដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យ បានគៀរម៉ូតូរូបគាត់ឲ្យដួល រួចធ្វើសកម្មភាពវាយទៅលើជនរងគ្រោះ បន្តែមទៀត ហើយប្លន់យកម៉ូតូជិះគេចខ្លួនបាត់ បណ្តាលឲ្យរូបលោករងរបួសក្បាលជង្ គង់ និងកែងដៃផងដែរ។
ក្រោយកើតហេតុ គេឃើញមានក្រុមអ្នកសារព័ត៌ ចុះមកដល់និងផ្តិតយករួបភាព បន្ទាប់មកក៏មានខាងកម្លាំងនគរបា លមូលដ្ឋាន បានចុះ មកដល់បានដឹកជនរងគ្រោះ ទៅបង្ហាញទីតាំងកន្លែងកើតហេតុរួ ចបានដឹកបន្តទៅប៉ុស្តិ៍នគរបាលរដ្ ឋបាល ព្រែកកំពិសដើម្បីឲ្យ ជនរងគ្រោះ ដាក់បណ្តឹង៕ដោយ៖ ភារ៉ា ដង្កោ